ក្រុមហាម៉ាសបាននិយាយកាលពីថ្ងៃអង្គារម្សិលមិញនេះថា ខ្លួនកំពុងពិចារណាលើសំណើបទឈប់បាញ់ ចំពេលដែលមានកិច្ចចរចារស្តីពីបទឈប់បាញចុងក្រោយគេបង្អស់នៅទីក្រុងគែរ នៃប្រទេសអេហ្ស៊ីប។ ប៉ុន្តែក្រុមមួយនេះបានធ្វើការរិះគន់ទៅលើផែនការនេះថា មិនបំពេញតាមការទាមទារណាមួយរបស់ខ្លួនឡើយ។
កាលពីមុនយោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនបានដាក់ពង្រាយជាលើកដំបូងនូវប្រព័ន្ធការពារ ដែលបំពាក់ជាប់នឹងកប៉ាល់ ហៅថា C-Dome ប្រឆាំងនឹងគោលដៅ “គួរឱ្យសង្ស័យ” ដែលបានចូលដែនអាកាសរបស់ប្រទេសមួយនេះនៅជិតទីក្រុង Eilat ភាគខាងត្បូង៕ ប្រភព៖ FRANCE 24