ព័ត៌មានជាតិព័ត៌មានសេដ្ឋកិច្ច

ក្រុមហ៊ុនជប៉ុនមានបំណងបង្កើនការនាំចូលគ្រាប់ស្វាយចន្ទី និងផលិតផលសម្រេចបន្ថែមទៀតពីកម្ពុជា

(ទីក្រុងតូក្យូ)៖លោក ម៉ាមូរ៉ា ម៉ាសាហ៊ីរ៉ូ (IMAMURA Masahiro) ប្រធានសម្ព័ន្ធសភាមិត្តភាពជប៉ុន – កម្ពុជា បានគូសបញ្ជាក់ថា ក្រុមហ៊ុនជប៉ុនមានបំណងបង្កើនការនាំចូលគ្រាប់ស្វាយចន្ទីនិងផលិតផលសម្រេ ចបន្ថែមទៀតពីប្រទេសកម្ពុជា។

លោក អ៉ីម៉ាមូរ៉ា ម៉ាសាហ៊ីរ៉ូ បានជម្រា បព័ត៌មាននេះជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសត្រូវបានអនុញ្ញាតឱ្យចូលជួបសម្តែងការគួរសមនិងពិភាក្សាការ ងារនាព្រឹកថ្ងៃទី១៨ខែធ្នូឆ្នាំ២០២៣  នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ។

ក្នុងឱកាសនៃជំនួបនេះលោក អ៉ីម៉ាមូរ៉ា ម៉ាសាហ៊ីរ៉ូ បានជម្រាបជូនអំពីសកម្មភាពរបស់សម្ព័ន្ធសភាដែលកន្លងមកបានសហការបំពេញការ ងារយ៉ាងជិតស្និទ្ធជាមួយស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុនដើម្បីបង្កើ នកិច្ចសហប្រតិបត្តិការរជប៉ុន-កម្ពុជា ឱ្យកាន់តែស្អិតរមួតថែមទៀត ជាពិ សេសលើវិស័យអាទិភាពមួយចំនួន រួមមានជាអាទិ៍÷ វិស័យកសិកម្ម, សុ ខាភិបាល,ថាមពល,ការបោសសំអា តមីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាដើ ម ។ ពាក់ព័ន្ធនឹងផលិតផលកសិកម្ម សម្ព័ន្ធសភាបានគូសបញ្ជាក់ថា ក្រុម ហ៊ុនជប៉ុនមានបំណងបង្កើនការនាំ ចូលគ្រាប់ស្វាយចន្ទីនិងផលិតផលសម្រេចបន្ថែមទៀតពីកម្ពុជា។

ជាការឆ្លើយតបសម្តេចធិបតីបានសម្តែងនូវក្តីសោមន្សរីករាយដែលបានជួបលោក អ៉ីម៉ាមូរ៉ា ម៉ាសាហ៊ីរ៉ូ ប្រធានសម្ព័ន្ធសភាមិត្តភាពជប៉ុន- កម្ពុជាសាជាថ្មីទៀតបន្ទាប់ពីជំនួបចំនួន ២ លើកកន្លងមក។ ក្នុងជំនួបនេះសម្តេចធិបតីបានលើកឡើងថា ឆ្នាំ២០២៣ នេះគឺជាខួបលើកទី៧០ នៃចំណងការទូតនិងជាឆ្នាំដ៏ពិសេសដែលទំនាក់ទំនងទ្វេភាគីកម្ពុជា-ជប៉ុ នត្រូវបានដំឡើងទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” ដែលជាកម្រិតល្អប្រសើរបំផុតនៃទំនាក់ទំ នងរវាងប្រទេសទាំងពីរហើយក៏បានរំឭកផងដែរអំពីការជួយឧបត្ថម្ភគាំទ្ររបស់ជប៉ុននៅក្នុងដំណើរការកសាង និងអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចរបស់កម្ពុជារាប់ចាប់តាំងពីដំណាក់កាលស្វែងរកសន្តិភាព ។ ក្នុងន័យនេះ សម្តេចធិបតីក៏បានធ្វើការវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាពរឹងមាំនិងភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងកម្ពុជា-ជប៉ុន ទាំងក្នុងផ្នែកស្ថាប័ននីតិប្បញ្ញត្តិ, ស្ថា ប័ននីតិប្រតិបត្តិ,ធុរកិច្ចក៏ដូចជារវាងប្រជាជននិងប្រជាជន ព្រមទាំងបានគូសបញ្ជាក់ថាគោលនយោបាយរប ស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋ សភាចំពោះប្រទេសជប៉ុនត្រូវបានរក្សាដូចអាណត្តិមុនៗផងដែរគឺការបន្តរក្សានិរន្តរភាពនិងសង្គតិភាពនូវទំនាក់ទំនងដែលមានស្រាប់ព្រមទាំ ងបន្តពូនជ្រំអភិវឌ្ឍន៍ទំនាក់ទំនងដ៏ល្អប្រសើរនេះឱ្យបានកាន់តែរឹងមាំបន្ថែមទៀត ៕

អត្ថបទពាក់ព័ន្ធ

Back to top button