ក្រុមឧទាមហូទីនៅក្នុងប្រទេសយេម៉ែននៅថ្ងៃចន្ទនេះ បានអះអាងពីការទទួលខុសត្រូវចំពោះការវាយប្រហារដោយមីស៊ីលប្រឆាំងនឹងអ្វី ដែលពួកគេបានពិពណ៌នាថាជា “កប៉ាល់របស់អង់គ្លេស” កាលពីថ្ងៃអាទិត្យម្សិលមិញនេះនៅឈូងសមុទ្រ Aden។
អ្នកនាំពាក្យយោធាក្រុមឧទាមហូទី លោក Yahya Sarea បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយតាមទូរទស្សន៍ ដែលចាក់ផ្សាយដោយទូរទស្សន៍ផ្កាយរណប al-Masirah របស់ក្រុមរបស់គាត់ថា “កងកម្លាំងទ័ពជើងទឹករបស់យើង បានវាយប្រហារលើកប៉ាល់អង់គ្លេស Rubymar នៅឈូងសមុទ្រ Aden ដោយប្រើមីស៊ីលជាច្រើនគ្រាប់” ដោយបន្ថែមទៀតថា ការវាយប្រហារនេះ គឺជាការត្រឹមត្រូវ។
លោកបាននិយាយថា “ការវាយប្រហាររបស់យើងបានធ្វើឱ្យកប៉ាល់នេះ រងការខូចខាត ដែលបណ្តាលឱ្យវាឈប់ដំណើការទាំងស្រុង… កប៉ាល់នេះឥឡូវកំពុងប្រឈមនឹងហានិភ័យនៃការលិចនៅក្នុងឈូងសមុទ្រ Aden”៕
ប្រភព៖ XINHUA, ថ្ងៃចន្ទ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤