កាលពីម្សិលមិញនេះ មានភាពភ្ញាក់ផ្អើលមួយ ដោយម្ចាស់ស្បែកជើងមាសលីគកំពូលកម្ពុជា ២រដូវកាលជាប់គ្នា ខ្សែប្រយុទ្ធ Marcus Haber បានផ្លាស់ទៅកាន់ក្លិប Chonburi FC ដែលទើបតែធ្លាក់ទៅលេងលីគទី២ របស់ប្រទេសថៃ បន្ទាប់ពីចាកចេញពីក្លិបព្រះខ័នរាជស្វាយរៀង។
ជាការពិតណាស់ Marcus Haber បានសម្រេចចែកផ្លូវជាមួយក្លិបព្រះខ័នរាជស្វាយរៀង
បន្ទាប់ពីជួយក្លិបលើកពានលីគកំពូលកម្ពុជា រដូវកាល ២០២៣-២៤ និងបានឈ្នះស្បែកជើងជើងមាសផងដែរ។
Marcus Haber វ័យ៣៥ឆ្នាំរូបនេះ មកប្រកបអាជីពនៅកម្ពុជាដំបូងជាមួយក្លិបសេះមាសវិសាខា ក្នុងឆ្នាំ២០២១ និងបានស៊ុតបញ្ជូលទីចំនួន១៧គ្រាប់។លុះដល់នៅឆ្នាំ២០២២ រូបគេបានសម្រេចផ្លាសទៅចូលរួមជាមួយព្រះខ័នរាជស្វាយរៀង ទីនោះហើយជាកន្លែងដែលគេជោគជ័យខ្លាំង ដោយឈ្នះស្បែកជើងមាស ២ឆ្នាំជាប់គ្នា។ក្នុងរដូវកាលដំបូងរូបគេ រកបានចំនួន ២៥គ្រាប់ ខណៈរដូវកាល២០២៣/២៤ រូបគេស៊ុតបញ្ចូលទីបានចំនួន ៣១គ្រាប់។
សូមជម្រាប់ឱ្យដឹងផងដែរថា កាលពីរដូវកាលមុន Marcus Haber បានជួយព្រះខ័នរាជស្វាយរៀង លើកពាន២ក្នុងមួយរដូវកាល គឺពាន Cambodian Premier League 2023/24 និងពាននង្វាន់ Hun Sen Cup៕