![](https://kh.phnompenhtoday.asia/wp-content/uploads/2024/01/IMG_3729.jpeg)
សេចក្ដីជូនដំណឹង ស្ដីពីស្ថានភាពធាតុអាកាសរបស់ ក្រសួងធនធានទឹក និងឧតុនិម នៅថ្ងៃទី១៩ មករា នេះ បានបញ្ជាក់ថាទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិននៅតែបន្តឥទ្ធិពលគ្របដណ្តប់មកលើភាគឦសានជាមួយនឹងខ្យល់មូសុងឦសានខ្សោយ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ ធាតុអាកាសត្រជាក់នៅពេលព្រឹក ជាមួយនឹងសីតុណ្ហភាពអប្បបរមាពី១៦-១៩°C នៅតាមជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន ជាពិសេសខេត្តមណ្ឌលគិរី រតនគិរី ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។
ដូច្នេះសូម បងប្អូនប្រជាពលរដ្ឋ ប្រុងប្រយ័ត្នថែរក្សាសុខភាព ចំពោះធាតុអាកាសត្រជាក់ ដោយស្លៀកសម្លៀកបំពាក់ឲ្យបានគត់មត់ ដើម្បីបង្ការពីជំងឺដង្កាត់នានា ដែលអាចកើតមានឡើងជាយថាហេតុ៕