ព័ត៌មានអន្តរជាតិ

ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិកការពារការវាយប្រហារតាមផ្លូវអាកាសរបស់ខ្លួនទៅលើក្រុមឧទាមហូទី

ប្រភព៖ BBC, ថ្ងៃសៅរ៍ ទី១៣ ខែមករា ឆ្នាំ២០២៤

ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក បានការពារសកម្មភាពរបស់ខ្លួនក្នុងការវាយប្រហារប្រឆាំងនឹងក្រុមឧទាមហូទីដែលគាំទ្រដោយអ៊ីរ៉ង់ ជាការសងសឹកទៅនឹងការវាយប្រហាររបស់ក្រុមឧទ្ទាមយេម៉ែនទៅលើកប៉ាល់នៅសមុទ្រក្រហម និងឈូងសមុទ្រ Aden ។

ប្រទេសទាំងពីរទាំងចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក បាននិយាយថា ការវាយប្រហារនេះ គឺស្របច្បាប់ ស្ថិតនៅក្រោមច្បាប់យោធាអន្តរជាតិ។

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិគឺ លោកស្រី Linda Thomas-Greenfield បានប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា ការវាយប្រហារនេះ គឺដើម្បីបង្អាក់ និងបង្ខូចនូវសមត្ថភាពរបស់ក្រុមឧទាមហូទីក្នុងការបន្តការវាយប្រហារដោយមិនប្រុងប្រយ័ត្នប្រឆាំងនឹងនាវា និងការដឹកជញ្ជូនពាណិជ្ជកម្មតាមកប៉ាល់។

លោកស្រី Linda Thomas-Greenfield បានបន្ថែមទៀតថា កប៉ាល់ជាង ២,០០០គ្រឿង ត្រូវបានបង្ខំដោយការវាយប្រហាររបស់ក្រុមឧទាមហូទី ដើម្បីបង្វែរចេញពីសមុទ្រក្រហមចាប់តាំងពីខែវិច្ឆិកាមកម្លេះ។

លោកនាយករដ្ឋមន្ត្រី Rishi Sunak បានទទូចឱ្យចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ធ្វើសកម្មភាព “ក្នុងការការពារខ្លួន” ហើយថា សម្ព័ន្ធមិត្តនឹងមិនស្ទាក់ស្ទើរក្នុងការធានាសុវត្ថិភាពនៃការដឹកជញ្ជូនពាណិជ្ជកម្មតាមកប៉ាល់នោះទេ៕

អត្ថបទពាក់ព័ន្ធ

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button