ព័ត៌មានអន្តរជាតិ

ចិនចាប់ផ្តើមបើកប្រអប់ផ្ទុកគំរូដីទំងន់២គីឡូក្រាមពីឋានព្រះច័ន្ទ

គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ម្សិលមិញនេះយានអវកាស Chang’e 6 ដែលបំពេញបេសកកម្មនាំយកកំទេចដីគំរូពីឋានព្រះច័ន្ទនោះនឹងត្រូវដឹកជញ្ជូនបន្តទៅកាន់ទីក្រុងប៉េកាំងដើម្បីអាចដំណើរការជំហ៊ានបន្ទាប់នៃផែនការស្រាវជ្រាវរបស់ខ្លួន។

ការវិលត្រឡប់នៃកូនយាន Chang’e ដែលបានធ្វើដំណើរមកដល់ផ្ទៃផែនដីវិញកាលពីថ្ងៃទី២៥ខែមិថុនានិងបន្ទាប់ចុះចតយ់ាងសុវត្ថិភាពនៅលើទឹកដីវាលទំនាបនៃប្រទេសម៉ុងហ្គោលីធ្វើឡើងក្រោយពេលដែលយានអវកាសនេះបានបំពេញបេសកកម្មដល់ទៅ៥៣ថ្ងៃបានយ៉ាងជោគជ័យនៅផ្នែកម្ខាងនៃភពព្រះច័ន្ទ។

យានតូចមកដល់ផែនដីវិញនេះត្រូវបានគេដឹកជញ្ជូនចេញពីទីតាំងចុះចតកាលពីថ្ងៃទី២៦ខែមិថុនាដើម្បីបន្តឆ្ពោះទៅកាន់វិទ្យាស្ថានស្រាវជ្រាវចិន China Academy of Space Technology (CAST) ដែលជាអ្នកទទួលខុសត្រូវលើបេសកកម្មនេះទាំងស្រុង។

នៅទីនោះហើយដែលក្រុមការងារដែលរួមមានទាំងអ្នកស្រាវជ្រាវនិងអ្នកវិទ្យាសាស្ត្រជាច្រើននាក់ត្រៀមខ្លួនក្នុងការបើកប្រអប់ដែលមានផ្ទុកទៅដោយគំរូដីនិងថ្មនៅភពព្រះច័ន្ទដើម្បីចាប់ផ្តើមការងារធ្វើតេស្តនិងសិក្សាបន្ថែម។

គួរឲ្យដឹងដែរថាគំរូដីនិងថ្មដែលមានទំហំសរុបប្រមាណជា៤,៤ផោនឬត្រូវជា២គីឡូក្រាមពីឋានព្រះច័ន្ទនិងត្រូវបានរក្សាទុកយ៉ាងល្អនៅឯទីតាំងនោះហើយនិងបន្តចែកចាយទៅកាន់ក្រុមអ្នកស្រាវជ្រាវផ្សេងទៀតនៅទូទាំងប្រទេសហើយនិងក្រុមអ្នកស្រាវជ្រាវអន្តរជាតិនៅពេលដែលវាត្រូវបានសិក្សាដោយអ្នកជំនាញក្នុងស្រុករយៈពេល២ឆ្នាំជាមុនសិនដែលក្នុងនោះរួមទាំងអង្គការណាសាផងដែរ៕

អត្ថបទពាក់ព័ន្ធ

Back to top button