បច្ចេកវិទ្យាព័ត៌មានអន្តរជាតិ

ចិនអនុញ្ញាតឲ្យក្រុមហ៊ុនរថយន្ត៩សាកល្បងការបើកបរដោយស្វ័យប្រវត្តិដំណាក់កាលទី៣

កាលពីដើមសប្តាហ៍កន្លងមកនេះ រដ្ឋាភិបាលចិនបានប្រកាសអនុញ្ញាតជាលើកដំបូងចំពោះក្រុមហ៊ុនអ្នកផលិតរថយន្តក្នុងស្រុកចំនួន៩ដើម្បីអាចឲ្យពួកគេធ្វើតេស្តសាកល្បងការបើកបរដោយស្វ័យប្រវត្តិនៅតាមដងផ្លូវសាធារណៈជាលើកដំបូង។

បច្ចេកវិទ្យាបើកបរស្វ័យប្រវត្តិនេះគឺជាផ្នែកមួយនៃផែនការក្នុងការពន្លឿនការសម្របខ្លួនជាមួយនឹងផលិតផលរថយន្តអគ្គិសនី និងរថយន្តដែលបើកបរដោយស្វ័យប្រវត្តិ ហើយវាស្ថិតនៅក្នុងដំណាក់កាលសាកល្បងកម្រិត៣ដែលក្នុងនោះគេសង្កេតឃើញមានទាំងក្រុមហ៊ុន BYD, Nio, GACនិង SAIC ជាដើម។

គួរឲ្យដឹងដែរថា សម្រាប់ការកំណត់ឲ្យប្រើប្រាស់បច្ចេកវិទ្យាបើកបរស្វ័យប្រវត្តិនៃក្រុមហ៊ុនផលិតរថយន្តត្រូវបែងចែកទៅជា៥កម្រិតនៃការសាកល្បងជាមុនដែលក្នុងនោះចាប់រាប់ពីដំណាក់កាលដំបូងដែលមានការបើកបរពាក់កណ្តាលស្វ័យប្រវត្តិឬ Criuse Control ដែលមានការចូលរួមបញ្ជាពីសំណាក់អ្នកបើកបរជាមនុស្សរហូតទៅដល់កម្រិតចុងក្រោយគឺការបើកបរដោយស្វ័យប្រវត្តិទាំងស្រុង និងមិនមានអ្នកបើកបរនោះទេ។

តាំងតែពីខែវិច្ឆិកាឆ្នាំទៅប្រទេសចិនបានដាក់ចេញនូវការណែនាំនិងការគាំទ្រពេញទំហឹងសម្រាប់កិច្ចការងារទទួលយកសំណើរពីបណ្តាក្រុមហ៊ុនអ្នកផលិតទាំងឡាយដែលមានបំណងក្នុងការដាក់លក់រថយន្តបើកបរដោយស្វ័យប្រវត្តិរបស់ខ្លួននិងមុនពេលដែលពួកគេអាចចាប់ផ្តើមការផលិតទ្រង់ទ្រាយធំបាន។

គួរឲ្យដឹងដែរថា ចុងក្រោយមកនេះក្រុមហ៊ុនអ្នកផលិតរថយន្តចំនួន១០ប៉ុណ្ណោះដែលមានដូចជា Huawei និង Xpeng ផងដែលបានជោគជ័យក្នុងការសាកល្បងកម្រិត២នៅលើផ្លូវធ្វើដំណើររបស់ប្រទេសចិនដែលវានៅទាមទារឲ្យមានការចូលរួមកាន់ចង្កូតនិងបញ្ជាខ្លះៗពីសំណាក់អ្នកបើកបរនៅឡើយ៕

អត្ថបទពាក់ព័ន្ធ

Back to top button