ព័ត៌មានអន្តរជាតិ

ចំនួនអ្នកស្លាប់ដោយសារជំងឺគ្រុន វេស ណែល (West Nile) នៅក្នុងប្រទេសអ៊ីស្រាអែល បានកើនឡើងដល់ចំនួន៤៦នាក់

ក្រសួងសុខាភិបាលអ៊ីស្រាអែល បានរាយការណ៍ពីមរណៈភាពថ្មីចំនួន៤ ដោយសារតែជំងឺគ្រុន វេស ណែល (West Nile) កាលពីថ្ងៃអាទិត្យ ដែលនាំឱ្យចំនួនអ្នកស្លាប់ដោយសារតែជំងឺនេះ ដែលបានផ្ទុះឡើងនាពេលបច្ចុប្បន្ននៅក្នុងប្រទេស បានកើនឡើងដល់ចំនួន៤៦នាក់ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានស៊ីនហួ (Xinhua News Agency) របស់ប្រទេសចិន  ដែលបានចុះផ្សាយនៅយប់រំលងអាធ្រាតថ្ងៃចន្ទ ទី២៩ ខែកក្កដា ឆ្នាំ២០២៤ នេះ។

ករណីថ្មីចំនួន១៦ ដែលបង្កដោយមេរោគឆ្លង ត្រូវបានធ្វើរោគវិនិច្ឆ័យនៅក្នុងប្រទេសអ៊ីស្រាអែល ដែលបានកើនឡើង ចាប់តាំងពីដើមខែឧសភា ដល់កម្រិតខ្ពស់ នៃកំណត់ប្រចាំឆ្នាំចំនួន៧១០ករណី ខ្ពស់ជាងកំណត់ត្រាប្រចាំឆ្នាំពីមុន នៃជំងឺបង្កដោយមេរោគឆ្លងចំនួន៤២៥ករណី ដែលបានចុះបញ្ជីក្នុងឆ្នាំ២០០០។

ទន្ទឹមនឹងនេះផងដែរ ក្រសួងសុខខាភិបាល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ មនុស្សប្រហែល២៥០នាក់ បានទៅមន្ទីរពេទ្យ ដើម្បីធ្វើតេស្តរកមេរោគស៊ីខួរក្បាល (Naegleria fowleri)  ក្រោយពីបានធ្វើតេស្ត លទ្ធផលបានបង្ហាញថា “អវិជ្ជមាន”។

ការធ្វើតេស្តនេះបាន​ធ្វើ​ឡើង ​បន្ទាប់​ពី​ការចូលព្យាបាលរោគក្នុងមន្ទីពេទ្យ​កាល​ពី​សប្តាហ៍​មុន​របស់​ក្មេង​ប្រុស​ម្នាក់ អាយុ១០ឆ្នាំ​ ដែល​បាន​ឆ្លង​មេរោគដ៏​កម្រម្យ៉ាង។

ការស៊ើបអង្កេតរោគរាតត្បាតបានបង្ហាញឱ្យដឹងថា ថ្មីៗនេះក្មេងប្រុសនេះ បានទៅលេងសួនទឹកកម្សាន្តនៅឯបឹងទឹកស្លាប Sea of Galilee នៅភាគឦសាន នៃប្រទេសអ៊ីស្រាអែល។ បុរសអាយុ២៦ឆ្នាំម្នាក់ ដែលបានស្លាប់កាលពីដើមខែនេះ បណ្តាលមកពីមេរោគ ដែលលោកបានទៅលេងសួនទឹកកម្សាន្តដូចគ្នាដែរ។

ក្រោយ​ពី​មាន​បញ្ហា​នេះបានកើតឡើង ក្រសួង​សុខាភិបាល បាន​បញ្ជា​ឱ្យ​បិទ​សួនទឹកកម្សាន្ត​ជា​បន្ទាន់ ដោយបានបញ្ជូន​សំណាក​ទឹក​ទៅ​ធ្វើ​តេស្ត និង ​អំពាវនាវ​ឱ្យ​អ្នក​ដែល​ធ្លាប់​ទៅលេង​ទីកន្លែងនោះ ដែលមាន​អាការ​រោគ ត្រូវ​ទៅ​មន្ទីរពេទ្យពិនិត្យ​បន្ទាន់។

ក្រសួងសុខាភិបាន ក៏បានណែនាំផងដែរ ឱ្យបន្ថែមសារធាតុក្លរួទៅក្នុងអាងទឹកសាប និង បន្ទះទឹកដែលមានសីតុណ្ហភាពយ៉ាងហោចណាស់៣៥អង្សាសេ ដើម្បីការពារការលូតលាស់របស់មេរោគ។

រហូតមកដល់ពេលនេះ មានតែករណីឆ្លងមេរោគចំនួន៣ប៉ុណ្ណោះ ដែលត្រូវបានកត់ត្រានៅក្នុងប្រទេសអ៊ីស្រាអែល ជាលើកទី១ ប្រហែល២ឆ្នាំមុន នៅពេលដែលបុរសម្នាក់ អាយុ៣៦ឆ្នាំ បានស្លាប់ដោយសារតែជំងឺនេះ៕

អត្ថបទពាក់ព័ន្ធ

Back to top button