សន្តិសុខសង្គម

ជនជាតិចិនម្នាក់ ធ្វើអត្តឃាតដោយខ្លួនឯងលោតទម្លាក់ពីលើអគារខ្ពស់ បាត់បង់ជីវិត នៅCasino Galaxy

ខេត្តព្រះសីហនុ ៖ សមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ឲ្យដឹងថា ករណីជនជាតិចិនម្នាក់ដែលបាត់បង់ជីវិត នៅCasino Galaxy ដែលស្ថិតនៅក្រុម៣ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ កាលពីយប់ ថ្ងៃទី១២ខែតុលាឆ្នាំ២០២៤នេះ ជាករណីធ្វើអត្តឃាតដោយខ្លួនឯង មិនមែនជាករណីឃាតកម្មទេ។

របាយការពីស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បញ្ជាក់ថា ជនជាតិចិនម្នាក់ដែលបាត់បង់ជីវិតនោះ ឈ្មោះ Li Mai ភេទ ប្រុស អាយុប្រហែល ៣៤ឆ្នាំ មុខរបរ បុគ្គលិកជំនាញកុំព្យូទរ័ ស្នាក់នៅបន្ទប់លេខ៧១២ កាសុីណូGalaxy បានលោតទម្លាក់ពីលើអគារខ្ពស់ បណ្ដាលឲ្យបាត់បង់ជីវិតភ្លាមៗ។
សមត្ថកិច្ច បញ្ជាក់បន្ថែមថា យោងតាមការស្រាវជ្រាវ នឹងកោសល្យវិច្ចយ័ ជនជាតិចិនម្នាក់នេះ ពិតជាធ្វើអត្តឃាត មូលហេតុមានវិបត្តិផ្លូវចិត្ត។ ករណីនេះ សមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានចាត់ចែងតាមនិតិវិធីច្បាប់ ៕

អត្ថបទពាក់ព័ន្ធ

Back to top button