ព័ត៌មានអន្តរជាតិ

ជនជាតិប៉ាឡេស្ទីន១៣នាកស្លាប់ និង របួសជាច្រើន ក្នុងការវាយមួយតាមផ្លូវអាកាសរបស់អ៊ីស្រាអែលនៅក្នុងទីក្រុង Khan Younis

ប្រភព៖ XINHUA, ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៤

ប្រព័ន្ធផ្សព្វផ្សាយប៉ាឡេស្ទីនបានរាយការណ៍ថា យ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីនចំនួន ១៣នាក់ ត្រូវបានសម្លាប់ ភាគច្រើនគឺជាស្ត្រី និង កុមារ និង រងរបួសជាច្រើននាក់ផ្សេងទៀត នៅក្នុងការវាយមួយតាមផ្លូវអាកាសរបស់អ៊ីស្រាអែល នៅក្នុងទីក្រុង Khan Younis ភាគខាងត្បូង ហ្គាហ្សា ស្ត្រីប កាលពីព្រឹកព្រលឹមថ្ងៃសៅរ៍នេះ។

ក្រសួងសុខាភិបាលដែលមានមូលដ្ឋាននៅហ្គាហ្សា បាននិយាយកាលពីថ្ងៃសុក្រថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ ២២,៦០០នាក់ ចាប់តាំងពីមានជម្លោះរវាងអ៊ីស្រាអែល និង ក្រុមហាម៉ាស់មក។

ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងទ័ពអ៊ីស្រាអែលក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ បានបើកការវាយប្រហារចំនួន ១៥លើក ទៅលើតំបន់ហ្គាហ្សា បណ្តាលឱ្យមនុស្សចំនួន ១៦២នាក់បានស្លាប់ និង ២៩៦នាក់បានរងរបួស។

ចំនួនអ្នកស្លាប់សរុបបានកើនឡើងដល់ ២២,៦០០នាក់ និង របួស ៥៧,៩១០នាក់ ចាប់តាំងពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ មក នៅពេលដែលអ៊ីស្រាអែលបានចាប់ផ្តើមប្រតិបត្តិការយោធារបស់ខ្លួនប្រឆាំងនឹងតំបន់ហ្គាហ្សាជាការឆ្លើយតបទៅនឹងការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ក្រុមហាម៉ាស៕

អត្ថបទពាក់ព័ន្ធ

Back to top button