សហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទបានអំពាវនាវឱ្យអ៊ីស្រាអែលការពារបុគ្គលិកពេទ្យ និងអ្នកជំងឺនៅក្នុងមន្ទីរពេទ្យ ខណៈដែលកងកម្លាំងអ៊ីស្រាអែលបានវាយលុកចូលក្នុងមន្ទីរពេទ្យមួយកន្លែង និងដាក់ការឡោមព័ទ្ធមួយទៀត នៅពេលដែលពួកគេបានឈានទៅដល់ភាគខាងលិចនៃទីក្រុង Khan Younis ក្នុងតំបន់ហ្គាហ្សា។
អ្នកស្រុកបាននិយាយថា ការទម្លាក់គ្រាប់បែកពីលើអាកាស ដី និងសមុទ្រ គឺមានច្រើនសន្ធឹកសន្ធាប់បំផុតនៅភាគខាងត្បូងនៃតំបន់ហ្គាហ្សា ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើមនៅក្នុងខែតុលាកន្លងមនេះ។ ទន្ទឹមនឹងនេះដែរ សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសបានធ្វើការវាយប្រហារតាមផ្លូវអាកាសរួមគ្នាជាបន្តបន្ទាប់ប្រឆាំងនឹងគោលដៅរបស់ក្រុមឧទាមហូទីនៅក្នុងប្រទេសយេម៉ែន៕
ប្រភព៖ FRANCE 24, ថ្ងៃអង្គារ ទី២៣ ខែមករា ឆ្នាំ២០២៤