ព័ត៌មានជាតិ

ជនស្ស័យចំនួន១០នាក់ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់តុលាការ ពាក់ព័ន្ធនឹងករណីគ្រឿងញៀនក្រុងបាវិត ខេត្តស្វាយរៀង

កាលពីវេលាម៉ោង៣:០០នាទី ថ្ងៃអាទិត្យ ៧រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃអាទិត្យ ទី៣១ ខែមីនា ឆ្នាំ២០២៤ កន្លងទៅនេះ  កម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត ដឹកនាំដោយលោក វរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តស្វាយរៀង ទទួលការងារស្រាវជ្រាវ និង បង្ក្រាបបទល្មើស បានចុះធ្វើប្រតិបត្តិការបង្ក្រាបករណីរក្សាទុក ឬ ជួញដូរ និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន បានចំនួន១ករណី ដែលមានទីតាំងស្ថិតនៅត្រង់ចំណុចខារ៉ាអូខេ AVATAR ក្នុងតំបន់កាស៊ីណូហ្គាឡាក់ស៊ី ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

ប្រតិបត្តិការនេះធ្វើឡើងដោយមានការចង្អុលបង្ហាញពីលោកសុខា រ៉ានាថ មេបញ្ជាការស្តីទីកងរាជអាវុធហត្ថខេត្តស្វាយរៀង និង ដោយមានការដឹកនាំសម្របសម្រួលពីលោកឡម ពេងស៊ាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត។

នៅក្នុងប្រតិបត្តការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ បានចំនួន១០នាក់ ប្រុស៩នាក់ ស្រី១នាក់ ទី១. ឈ្មោះ ផាម ជីថាន់ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិវៀតណាម មុខរបរបុគ្គលិកខារ៉ាអូខេ AVATAR បច្ចុប្បន្នស្នាក់នៅក្នុងហាងខារ៉ាអូខេ AVATAR ភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង, ទី២. ឈ្មោះ ង្វៀង ថាន់ទ្រុង ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិវៀតណាម មុខរបរបុគ្គលិកខារ៉ាអូខេ AVATAR បច្ចុប្បន្ននៅ ភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង, ទី៣. ឈ្មោះ ដូ លីទឿង ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅក្នុងកាស៊ីណូហ្គាឡាក់ស៊ី ភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង, ទី៤. ឈ្មោះ ហ្វាម ធីធិ ភេទស្រី អាយុ២២ឆ្នាំ ជនជាតិវៀតណាម មុខរបរបុគ្គលិកខារ៉ាអូខេ AVATAR បច្ចុប្បន្នស្នាក់នៅក្នុងហាងខារ៉ាអូខេ AVATAR ភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង, ទី៥. ឈ្មោះ ហ្វាម វ៉ាន់ជឿង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិវៀតណាម មុខរបរបុគ្គលិកខារ៉ាអូខេ AVATAR បច្ចុប្បន្នស្នាក់នៅក្នុងហាងខារ៉ាអូខេ AVATAR ភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង, ទី៦. ឈ្មោះ ទឺ វាំងហាយ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិវៀតណាម មុខរបរបុគ្គលិកខារ៉ាអូខេ AVATAR បច្ចុប្បន្នស្នាក់នៅ ភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង, ទី៧. ឈ្មោះ ជូ វ៉ាន់ហ្វុក ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិវៀតណាម មុខរបរបុគ្គលិកខារ៉ាអូខេ AVATAR បច្ចុប្បន្នស្នាក់នៅក្នុងហាងខារ៉ាអូខេ AVATAR ភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង, ទី៨. ឈ្មោះ ង្វៀង ឡេអាញ់វ៉ូ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាដក បច្ចុប្បន្នស្នាក់នៅក្នុងកាស៊ីណូកាឡាក់ស៊ី ភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង, ទី៩. ឈ្មោះ ង្វៀង វិនហ័ង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិវៀតណាម មុខរបរបុគ្គលិកអនឡាញ បច្ចុប្បន្នស្នាក់នៅក្នុងកាស៊ីណូបាវិតម៉ុកបាយ ភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង និង ទី១០. ឈ្មោះ ហ្វាម វាំងខាយ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិវៀតណាម មុខរបរអ្នកគិតលុយ បច្ចុប្បន្នស្នាក់នៅក្នុងហាងខារ៉ាអូខេ AVATAR ភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

នៅក្នុងប្រតិបត្តិការនេះផងដែរ  សមត្ថកិច្ចបានដកហូតនូវត្ថតាង រួមមាន៖ រថយន្ដចំនួន២គ្រឿង, ទូរស័ព្ទដៃចំនួន១២គ្រឿង, ប្រាក់ចំនួន៥០ដុល្លារសហរដ្ឋអាមេរិក, ប្រាក់ចំនួន៥០០,០០០ដុង, កាបូបដៃចំនួន២, ថ្នាំម្សៅកញ្ចប់ពណ៌ក្រហមរូបសញ្ញាសត្វសេះ ចំនួន៩កញ្ចប់ ទម្ងន់៥២,៧០ក្រាម ថ្លឹងទាំងសំបកវេចខ្ចប់, ថ្នាំម្សៅម៉ត់ពណ៌សមាន ចំនួន៣កញ្ចប់ ទម្ងន់៧៦,៥០ក្រាម ថ្លឹងទាំងសំបកវេចខ្ចប់, ថ្នាំក្រាមម៉ត់ពណ៌សថ្លា ចំនួន៦កញ្ចប់ ទម្ងន់៣៦,៤០ក្រាម ថ្លឹងទាំងសំបកវេចខ្ចប់, ថ្នាំម្សៅកញ្ចប់ពណ៌ស្វាយរូបសញ្ញាសត្វសេះ ចំនួន២កញ្ជប់ ទម្ងន់៩,១០ក្រាម ថ្លឹងទាំងសំបកវេចខ្ចប់, ថ្នាំគ្រាប់ពណ៌ទឹកក្រូច ចំនួន១កញ្ចប់ ស្មើនឹង២គ្រាប់ ទម្ងន់១,១០ក្រាម ថ្លឹងទាំងសំបកវេចខ្ចប់, ថ្នាំគ្រាប់ពណ៌ផ្ទៃមេឃ ចំនួន១កញ្ចប់ ស្មើនឹង២គ្រាប់ ទម្ងន់១,០០ក្រាម ថ្លឹងទាំងសំបកវេចខ្ចប់, ថ្នាំក្រាមពណ៌សថ្លាមានចំនួន២កញ្ចប់ ទម្ងន់២,៩០ក្រាម ថ្លឹងទាំងសំបកវេចខ្ចប់, ថ្នាំគ្រាប់ពណ៌ក្រហមមានចំនួន១កញ្ចប់ ស្មើនឹង១គ្រាប់ មានទម្ងន់០,៤០ក្រាម ថ្លឹងទាំងសំបកវេចខ្ចប់, ថ្នាំម្សៅកញ្ចប់ពណ៌ក្រហមសញ្ញារូបផ្លែស្តុបូរីចំនួន១០០កញ្ចប់ ទម្ងន់១២១២,៧០ក្រាម ថ្លឹងទាំងសំបកវេចខ្ចប់, ប្រភេទទឹកថ្នាំពណ៌ទឹកក្រូចចំនួន ០១ដបមានទម្ងន់៦២,៤០ក្រាម ទម្ងន់ថ្លឹងទាំងសំបកវេចខ្ចប់ និង ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន៣គ្រឿង។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញនៃការិយាយល័យប្រឆាំងគ្រឿងញៀន កងរាជអាវុហត្ថខេត្តស្វាយរៀង បញ្ជូនទៅកាន់តុលា ដើម្បីផ្តម្ទាទោសតាមច្បាប់ កាលពីថ្ងៃពុធ ១០រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃពុធ ទី០៣ ខែមេសា ឆ្នាំ២០២៤ ម្សិលមិញនេះ៕

អត្ថបទពាក់ព័ន្ធ

Back to top button