កាលពីយប់មិញនេះ ក្រុមបាល់ទះជម្រើសជាតិជប៉ុន និងក្រុមបាល់ទះជម្រើសជាតិប៉ូឡូញ បានកក់កៅអីទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់បាល់ទះផ្នែកបុរសលំដាប់ពិភពលោក 2024 FIVB Volleyball Men’s Nations League។
ក្រុមបាល់ទះជប៉ុន បានយកឈ្នះ ក្រុមបាល់ទះជម្រើសជាតិ កាណាដា ក្នុងលទ្ធផល ៣សិតទល់នឹង០។ ខាងក្រោមនេះ ជាលទ្ធផលទាំង ៣សិត៖
-សិត១ ជប៉ុន ២៦-២៤ កាណាដា
-សិត២ ជប៉ុន ២៥-១៨ កាណាដា
-សិត៣ ជប៉ុន ២៦-២៤ កាណាដា។
ចំណែកក្រុមបាល់ទះប៉ូឡូញ បានយកឈ្នះ ក្រុមបាល់ទះជម្រើសជាតិប្រេស៊ីល ក្នុងលទ្ធផល ៣សិតទល់នឹង១។លទ្ធផលការប្រកួត៖
-សិត១ ប៉ូឡូញ ១៨-២៥ ប្រេស៊ីល
-សិត២ ប៉ូឡូញ ២៥-២៣ ប្រេស៊ីល
-សិត៣ ប៉ូឡូញ ២៥-២២ ប្រេស៊ីល
-សិត៤ ប៉ូឡូញ ២៥-១៦ ប្រេស៊ីល។
តាមរយៈលទ្ធផលនេះ បានជួយឲ្យ ជប៉ុន និងប៉ូឡូញ កក់កៅអីទៅកាន់វគ្គ៤ក្រុមចុងក្រោយ រងចាំក្រុមដែលឈ្នះរវាង អ៊ីតាលី និង បារាំង និងស្លូវេនី ជាមួយ អាហ្សង់ទីន។
នៅយប់ថ្ងៃទី២៨ មិថុនា ឆ្នាំ២០២៤នេះ មានការប្រកួតចំនួន ២គូ៖
ថ្ងៃទី២៨ មិថុនា៖ អ៊ីតាលី និង បារាំង
ថ្ងៃទី២៨ មិថុនា៖ ស្លូវេនី ប៉ះ អាហ្សង់ទីន។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ 2024 FIVB Volleyball Men’s Nations League រៀបចំឡើងនៅប្រទេសប៉ូឡូញ ដោយចាប់ផ្ដើមកាលពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣០ ខែមិថុនា មានក្រុមចូលរួមចំនួន១៦ក្រុម ។ក្រុមទាំង១៦ នោះមានដូចជា៖ អាហ្សង់ទីន, ប្រេស៊ីល, ប៊ុលហ្គារី, កាណាដា, គុយបា, បារាំង, អាល្លឺម៉ង់, អ៊ីរ៉ង់, អ៊ីតាលី, ជប៉ុន, ហុល្លង់, ប៉ូឡូញ, តួកគី, ស្លូវេនី, ស៊ែប៊ី និង សហរដ្ឋអាមេរិក៕