ព័ត៌មានជាតិព័ត៌មានសេដ្ឋកិច្ច

តម្លៃប្រេងនៅកម្ពុជា ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែមិថុនា សាំងធម្មតា ៤២០០រៀល /លីត្រ ខណៈប្រេងម៉ាស៊ូត តម្លៃ ៤០៥០រៀល/លីត្រ

ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤នេះ បានចេញសេចក្តីជូនដំណឹងស្តីពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយនានានៅកម្ពុជា គិតចាប់ពីថ្ងៃទី០១ ដល់ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤នេះ ដោយសាំងធម្មតាត្រូវលក់រាយ ៤២០០រៀល /លីត្រ ហើយប្រេងម៉ាស៊ូត តម្លៃ ៤០៥០រៀល/លីត្រ ។

សេចក្តីជូនដំណឹងបានបញ្ជាក់ទៀតថា ផ្អែកតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិថ្លៃលក់រាយប្រេងឥន្ធនៈ ចាប់ពីថ្ងៃទី០១ ដល់ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ នឹងត្រូវលក់ ៤៤៦៦រៀល ក្នុង១លីត្រ សម្រាប់ប្រេងសាំងធម្មតា Gasoline 92 និង ៤៣១៦រៀល ក្នុង ១លីត្រ សម្រាប់ប្រេងម៉ាស៊ូត Gasoline 50ppm។

សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងបញ្ហាប្រេងឡើងថ្លៃនេះ ក្រោមការអនុវត្តតាមគោលការណ៍ដែលបានដាក់ចុះដោយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៦ នៃរដ្ឋសភា ក្នុងគោលបំណងជួយសម្រួល់ដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានអនុញ្ញាត និងបន្តឱ្យបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាចំនួន ៦.៥ សេនដុល្លារ ក្នុង ១លីត្រ ។

ដូច្នេះ ថ្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែមិថុនា តម្លៃប្រេងសាំងធម្មតា ៤២០០រៀល /លីត្រ ហើយតម្លៃប្រេងម៉ាស៊ូត ៤០៥០រៀល/លីត្រ ៕

អត្ថបទពាក់ព័ន្ធ

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button