ព័ត៌មានអន្តរជាតិ

ទីប្រឹក្សាសន្តិសុខជាតិអាមេរិក និង ប្រធានអង្គការ NATO លើកឡើងពីក្តីកង្វល់ជុំវិញការផ្ទេរសព្វាវុធរបស់កូរ៉េខាងជើង-រុស្ស៊ី

ក្នុងពេលជាមួយគ្នានេះដែរ ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក លោក Jake Sullivan និងអគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានជួបប្រជុំពីភាក្សាគ្នាកាលពីថ្ងៃចន្ទ ដើម្បីចែករំលែកពីក្តីព្រួយបារម្ភរបស់ពួកគេជុំវិញកិច្ចសហប្រតិបត្តិការយោធារវាងកូរ៉េខាងជើង និងរុស្ស៊ី។

ក្នុងអំឡុងកិច្ចពិភាក្សាក្នុងទីក្រុងវ៉ាស៊ីនតោន មន្ត្រីទាំងពីរបានទទួលស្គាល់ថា ការផ្ទេរអាវុធនឹងជួយដល់រុស្ស៊ីបន្ថែមទៀតនូវសង្គ្រាមរបស់ខ្លួននៅអ៊ុយក្រែន។ លោក Stolenberg ស្ថិតនៅក្នុងសហរដ្ឋអាមេរិក ដើម្បីថ្លែងសុន្ទរកថាបន្តការគាំទ្រសម្រាប់អ៊ុយក្រែន នៅមុនកិច្ចប្រជុំកំពូលរបស់អង្គការ NATO ដែលនឹងធ្វើឡើងនៅទីក្រុងវ៉ាស៊ីនតោន ខែកក្កដាខាងមុខនេះ៕

ប្រភព៖ ARRIANG, ថ្ងៃអង្គារ ទី៣០ ខែមករា ឆ្នាំ២០២៤

អត្ថបទពាក់ព័ន្ធ

Back to top button