ព័ត៌មានជាតិ

នគរបាលស្រុកបាណន់ឃាត់ខ្លួនជនសង្ស័យជាឪពុកចុងពីបទរំលោភសេពសន្ថវៈលើកូនស្រីចុងរបស់ខ្លួន

ឈ្មោះ ស៊ុន​ យ៉ុម​ ភេទប្រុស​ អាយុ៥២ឆ្នាំ​ ដែលមានទីលំនៅក្នុង ភូមិអូរតាញា​ ឃុំតាគ្រាម​ ស្រុកបាណន់​ ខេត្តបាតដំបង បច្ចុប្បន្ន ស្នាក់នៅទំនប់អាងកំពីងពួយ​ ភូមិតាង៉ែន​ ឃុំតាគ្រាម​ ស្រុកបាណន់​ ខេត្តបាត់ដំបង ប្រកបមុខរបរនេសាទត្រី បានធ្វើសកម្មភាពចាប់រំលោភឈ្មោះ យ.ស.ន ភេទស្រី អាយុ១៤ឆ្នាំ ដែលត្រូវជាកូនស្រីចុងរបស់ខ្លួន បានសម្រេចជាច្រើនលើកជាច្រើនសារ​ នៅពេលទៅរកត្រី​ និង ពេលនៅផ្ទះស្ងាត់តែ២នាក់ ចាប់តាំងពីដើមឆ្នាំ២០២៣មកម្លេះ​ ដោយបានគម្រាមសម្លាប់​ និង ហាមមិនឲ្យនិយាយប្រាប់អ្នកណាដឹងឡើយ​។ លុះដល់វេលាម៉ោប្រហែល១យប់  ថ្ងៃសុក្រ ១៥រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃសុក្រ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២៤  ឪពុកចុងរូបនេះ បានលួចឡើងតាមបង្អួចចូលទៅក្នុងបន្ទុប់កូនស្រីចុងរបស់ខ្លួន បម្រុងនឹងរំលោភម្តងទៀត តែត្រូវកូនស្រីចុងរបស់ខ្លួនប្រកែក ទើបមិនបានសម្រេច​ ហើយរូបនាង ក៏បាននិយាយរឿងរ៉ាវនេះ ប្រាប់ទៅម្តាយបង្កើតរបស់ខ្លួន ឈ្មោះ​ សរ​ សារុំ​ អាយុ៤២ឆ្នាំ​ ដើម្បីឲ្យគាត់ដឹង​។

បន្ទាប់ពីសមត្ថកិច្ច បានទទួលបណ្ដឹងពីជនរងគ្រោះខាងលើនេះរួចហើយ កម្លាំងផ្នែកជំនាញ រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាគ្រាម នៃអធិការដ្ឋាននគរបាលស្រុកបាណន់​ ដឹកនាំដោយ លោកវរសេនីយ៍ទោ សំ វីរៈ អធិការនគរបាលស្រុកបាណន់​ បានចុះទៅធ្វើការឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ស៊ុន​ យ៉ុម ខាងលើ​ យកមកកាន់អធិការដ្ឋាននគរបាលស្រុកបាណន់ ​ដើម្បីធ្វើការសាកសួរ។

ក្រោយពីបានសាកសួរជនសង្ស័យខាងលើនេះហើយ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពចាប់រំលោភទៅលើជនរងគ្រោះ ឈ្មោះ យ.ស.ន បានសម្រេចជាច្រើនលើកច្រើនសារ​ ពិតប្រាកដមែន។

បច្ចុប្បន្ន​ កម្លាំងនគរបាលស្រុកបាណន់ ​កំពុងកសាងសំណុំរឿងជនសង្ស័យខាងលើនេះ រួចបញ្ចូនមកការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

អត្ថបទពាក់ព័ន្ធ

Back to top button