រាជធានី ភ្នំពេញ ៖ ដោយ អនុវត្ត តាម បទបញ្ជា របស់ នាយ ឧត្តមសេនីយ៍ ស ថេ ត អគ្គស្នងការ នគរបាល ជាតិ និង ឧត្តមសេនីយ៍ឯក ង៉េ ង ជួ ប្រធាន នាយកដ្ឋាន នគរបាល ព្រហ្មទណ្ឌ កម្លាំង ការិយាល័យ ព្រហ្មទណ្ឌ កម្រិត ស្រាល បាន ចុះ បង្ក្រាប ទីតាំង ទទួលផល ចោរកម្ម មួយ កន្លែង នៅ សង្កាត់ ទឹកល្អក់ ទី ៣ ខណ្ឌទួលគោក រាជធានី ភ្នំពេញ កាលពី ថ្ងៃ ទី ២០ ខែកុម្ភៈ ឆ្នាំ ២០២៤ ដោយ រក ឃើញ ម៉ូតូ ចំនួន ៣១ គ្រឿង និង ផ្លា ក លេខ ចំនួន ១១២ សន្លឹក ។
នាយកដ្ឋាន នគរបាល ព្រហ្មទណ្ឌ សូម ប្រកាស ធ្វើការ និង អំពាវនាវ ដល់ សាធារណជន ពិសេស ជន រង គ្រោះ ដែល ធ្លាប់ បាត់បង់ ម៉ូតូ ឬ ផ្លា ក លេខ ដោយ អំពើ ចោរកម្ម សូម បងប្អូន កាន់ ឯកសារ ទៅ ផ្ទៀងផ្ទាត់ នៅ នាយកដ្ឋាន នគរបាល ព្រហ្មទណ្ឌ ស្ថិត ក្នុង បរិវេណ អគ្គស្នងការដ្ឋាន នគរបាល ជាតិ ( នៅ ជាប់ ស្ពាន អាកាស ក្បាលថ្នល់ ) ឬ ទំនាក់ទំនង លេខ ទូរ សព្ទ 092 899 919 របស់ លោក វរសេនីយ៍ឯក ឡេ ង ប៊ុ ន ហួរ នាយការិយាល័យ ព្រហ្មទណ្ឌ កម្រិត ស្រាល ដើម្បី មក ទទួលយក ម៉ូតូ របស់ បងប្អូន វិញ ។
សូម បញ្ជាក់ ថា ក្រោយ ពី បើក ប្រតិបត្តិការ បង្ក្រាប នូវ ទីតាំង ទិញ – លក់ ម៉ូតូ មួយ កន្លែង ដែល ពាក់ព័ន្ធ ករណី ទទួលផល ចោរកម្ម នោះ សមត្ថកិច្ច បាន រក ឃើញ ម៉ូតូ ជា ច្រើន គ្រឿង រួម ទាំង ស្លាក លេខ កាត គ្រី និង របស់ បរ ផ្សេង ជា ច្រើន ទៀត បើ ទោះបី ម្ចាស់ បាន រត់គេច ខ្លួន បាត់ កី ដោយ ។
ការ បង្ក្រាប នេះ មានការ ទទួល សាទរ ពី ប្រជាពលរដ្ឋ ដោយ និយាយ ថា « មាន អ្នកទិញ អ៊ីចឹង បាន សម្បូរ ចោរ ម្ល៉េះ បង្ក្រាប មិន ចេះ អស់ ខ្ញុំ សូម គាំទ្រ ចំណាត់ការ របស់ រាជរដ្ឋាភិបាល និង ស្នងការ រាជធានី ភ្នំពេញ » ។
ចំពោះ សម្ភារ ដែល ដកហូត បាន មាន ម៉ូតូ ចំនួន ៣១ គ្រឿង , ផ្លា ក លេខ ម៉ូតូ ចំនួន ១១២ សន្លឹក , កាត គ្រី ម៉ូតូ ចំនួន ៧២, អត្តសញ្ញាណប័ណ្ណ ចំនួន ១១ ច្បាប់ , សំបុត្រ កំណើត ចំនួន ០៣ ច្បាប់ , ធុង ខ្យល់ សម្រាប់ កឹ ប ស្លាក លេខ ចំនួន ០១ និង កូនសោ មួយ ចំនួន ។
បចុប្បន្ន ទីតាំង ខាងលើ បាន ត្រូវ បាន បិទ ជា បណ្ដោះអាសន្ន ចំណែក សម្ភារៈ ដកហូត គឺ យក ទៅ រក្សា ទុក នៅ នាយកដ្ឋាន ព្រហ្មទណ្ឌ នៃ អគ្គស្នងការដ្ឋាន នគរបាល ជាតិ ក្រសួងមហាផ្ទៃ ដើម្បី ចាត់ការ បន្ត នីតិវិធី ៕