ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីកម្ពុជា និងម៉ាឡេស៊ី ជួបពិភាក្សាការងារទ្វេភាគី ផ្តោតលើការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការផ្នែកនយោបាយ និងសេដ្ឋកិច្ច

(ម៉ាឡេស៊ី)៖ បន្ទាប់ពីពិធីបដិសណ្ឋារកិច្ចជាផ្លូវការប្រកបដោយកិត្តិយស និងកក់ក្តៅរួចរាល់ហើយនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក អាន់វ៉ា អ៉ីប្រាហ៉ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានដឹកនាំមន្ត្រីជាន់ខ្ពស់នៃប្រទេសទាំងពីរ ជជែកពិភាក្សាការងារទ្វេភាគី។

ជំនួបពិភាក្សានេះនឹងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែម ទៀត ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរលើវិស័យជាច្រើន រួមមាន នយោបាយ, ពាណិជ្ជកម្ម និងវិនិយោគ, ការពារជាតិ និងសន្តិសុខ, ការងារ, ទេសចរណ៍ បច្ចេកវិទ្យា ឌីជីថល សន្តិសុខថាមពលជាដើម។ សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា និងលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក៏នឹងពិភាក្សាផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមកលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍រួម រវាងប្រទេសទាំងពីរ និងតំបន់ផងដែរ៕

អត្ថបទពាក់ព័ន្ធ

Back to top button