ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីប្រទេសកាតា៖ កិច្ចពិភាក្សាបទឈប់បាញ់ស្ទើរតែជាប់គាំង

ប្រទេសកាតាបានចំណាយពេលជាច្រើនខែក្នុងព្យាយាមបន្ធូរបន្ថយភាពតានតឹង ដែលចេះតែកើនឡើងនៅក្នុងតំបន់ហ្គាហ្សា ដោយធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចពិភាក្សារវាងអ៊ីស្រាអែល និង ក្រុមហាម៉ាស់ ដើម្បីទទួលបាននូវការដោះលែងចំណាប់ខ្មាំង និង ឈានដល់បទឈប់បាញ់។ ទោះជាយ៉ាងណាក៏ដោយ មេដឹកនាំនៃប្រទេសនេះ បានទទួលស្គាល់ថា កិច្ចចរចារនេះ គឺស្ថិតក្នុងស្ថានភាពស្ទើរតែជាប់គាំង។

នាយករដ្ឋមន្ត្រីនៃប្រទេសកាតា ព្រះអង្គម្ចាស់ Mohammed bin Abdulrahman Al-Thani បានមានព្រះរាជបន្ទូលថា ក្រុមហាម៉ាស់ចង់ឱ្យមានការឈប់ច្បាំងគ្នាជាមុនសិន មុននឹងនិយាយអំពីចំណាប់ខ្មាំង។ ព្រះអង្គម្ចាស់ទ្រង់បានមានព្រះរាជបន្ទូល​​បន្ថែម​ទៀតថា អ៊ីស្រាអែល​មាន​គំនិត​ខុស​​ពីក្រុមហាម៉ាស។

ព្រះអង្គម្ចាស់ទ្រង់បានមានព្រះរាជបន្ទូលថា ដរាបណា​មិន​មាន​ភាព​សាមញ្ញ​រវាង​រឿង​ទាំង​ពីរ​នោះទេ នោះវា​នឹងមិនធ្វើឱ្យយើង​​ទទួល​បាន​លទ្ធផល​អ្វី​នោះឡើយ។

ព្រះអង្គម្ចាស់ក៏បានមានព្រះរាជបន្ទូលផងដែរថា ការវាយប្រហាររបស់អ៊ីស្រាអែលនៅក្នុងទីក្រុង Rafah ភាគខាងត្បូង បានធ្វើឱ្យកិច្ចពិភាក្សា ដើរថយក្រោយ។

កងកម្លាំងការពារជាតិអ៊ីស្រាអែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារថា ក្នុងរយៈពេលមួយថ្ងៃកន្លងមកនេះ ពួកគេបានវាយប្រហារលើគោលដៅជាង១០០គោលដៅនៅទូទាំងតំបន់ហ្គាហ្សា និង បានកម្ចាត់យុទ្ធជនហាម៉ាស់រាប់សិបនាក់។

ទូរទស្សន៍ Al Jazeera រាយការណ៍ថា ការវាយប្រហារតាមផ្លូវអាកាសនៅកណ្តាលទីក្រុង Nuseirat បានវាយប្រហារអគារលំនៅដ្ឋានមួយ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់៤០នាក់ រួមទាំងកុមារផងដែរ។

អ្នកស្រុកនៅតំបន់ហ្គាហ្សាកំពុងតស៊ូ ដើម្បីទទួលបាននូវការថែទាំសុខភាព ដែលពួកគេត្រូវការជាបន្ទាន់។ គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហមបាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនបានបើកមន្ទីរនៅទីក្រុង Rafah កាលពីថ្ងៃទី៩ ឧសភា ខែឧសភា។ ខ្លួនបាននិយាយថា មន្ទីពេទ្យនេះអាចព្យាបាលមនុស្សប្រហែល២០០នាក់ក្នុងមួយថ្ងៃ។

ក្រុមមន្ត្រី​បាន​ជម្រុញ​ឱ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​ក្នុង​ជម្លោះ​ទាំងអស់ ឱ្យ​គោរព ​និង ​ការពារ​បេសកកម្ម​វេជ្ជសាស្រ្ដ៕ ប្រភព៖ NHK

អត្ថបទពាក់ព័ន្ធ

Back to top button