ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បង្ហាញពីផែនការសម្រាប់អនាគតតំបន់ហ្គាហ្សាក្រោយក្រុមហាម៉ាស់

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក ប៊េនចាមីន ណេតាន់យ៉ាហ៊ូ បានបង្ហាញពីផែនការសម្រាប់អនាគតក្រោយក្រុមហាម៉ាស់នៅតំបន់ហ្គាហ្សា ដែលរួមមាន “ការរំសាយកងទ័ពចោលទាំងស្រុង” នៃតំបន់បិទព្រំដែនភាគខាងត្បូងនៃទឹកដីជាមួយនឹងប្រទេសអេហ្ស៊ីប ក៏ដូចជាការរុះរើប្រព័ន្ធរដ្ឋបាលស៊ីវិល និង ការអប់រំតំបន់ហ្គាហ្សា។

ទូរទស្សន៍ស៊ីអិនអិនបានទទួលច្បាប់ចម្លងនៃផែនការនេះ ដែល លោក ណេតាន់យ៉ាហ៊ូ បានបង្ហាញដល់សមាជិកគណៈរដ្ឋមន្ត្រីសន្តិសុខរបស់អ៊ីស្រាអែល កាលពីយប់ថ្ងៃព្រហស្បតិ៍។ ខុទ្ទកាល័យនាយករដ្ឋមន្ត្រីបានប្រាប់រទស្សន៍ស៊ីអិនអិនថា វាត្រូវបានចែកចាយជាមូលដ្ឋានសម្រាប់ការពិភាក្សា  ក្នុងការរៀបចំកិច្ចពិភាក្សាបន្ថែមទៀត ហើយកើតឡើងបន្ទាប់ពី លោក ណេតាន់យ៉ាហ៊ូ ប្រឈមមុខនឹងការរិះគន់ជាច្រើនសប្តាហ៍កន្លងមកនេះ ចំពោះការគ្មានផែនការជាក់ស្តែងសម្រាប់តំបន់ហ្គាហ្សាក្រោយសង្គ្រាម។

ផែនការនេះកើតឡើងនៅពេលដែលអ៊ីស្រាអែលបានបញ្ជូនក្រុមចរចា ដែលដឹកនាំដោយនាយកវិទ្យាស្ថានស៊ើបការណ៍សម្ងាត់ និង ប្រតិបត្តិការពិសេស លោក David Barnea ទៅកាន់ទីក្រុងប៉ារីសកាលពីថ្ងៃសុក្រ ដើម្បីបន្តការពិភាក្សាអំពីបទឈប់បាញ់ដ៏មានសក្តានុពល និង កិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំង ដែលអាចបញ្ចប់សង្គ្រាមរយៈពេល៤ខែ។

យោងតាមក្រសួងសុខាភិបាលនៅក្នុងតំបន់ហ្គាហ្សាបានឱ្យដឹងថា មនុស្សជាង២៩,០០០នាក់ ត្រូវបានសម្លាប់នៅក្នុងតំបន់ហ្គាហ្សា ចាប់តាំងពីសង្រ្គាមបានចាប់ផ្តើម។ ការវាយប្រហារថ្ងៃទី៧ ខែតុលា របស់ពួកហាម៉ាសបានសម្លាប់មនុស្ស១,២០០នាក់នៅក្នុងប្រទេសអ៊ីស្រាអែល នេះបើយោងតាមអាជ្ញាធរអ៊ីស្រាអែល៕

ប្រភព៖ CNN, ថ្ងៃសុក្រ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ 

អត្ថបទពាក់ព័ន្ធ

Back to top button