BANGKOK, Feb 13 (Reuters) – នៅថ្ងៃអង្គារ នាយករដ្ឋមន្ត្រីថៃបាននិយាយថា មហាសេដ្ឋីដែលជាដើមហេតុ ដ៏ចម្រូងចម្រាសរបស់ប្រទេសថៃគឺ អតីតនាយករដ្ឋមន្ត្រីលោកថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវបានដោះលែងឲ្យ នៅក្រៅឃុំ បន្ទាប់ពីបានជាប់ពន្ធនាគាររយៈពេល ០៦ខែ។
លោកថាក់ស៊ីន ដែលជាអ្នកមានឥទ្ធិពល អ្នកនយោបាយដ៏មានកេរ្តិ៍ឈ្មោះ និងជាអតីតនាយករដ្ឋមន្ត្រីដ៏ល្បីរបស់ប្រទេសថៃ បានវិលត្រឡប់ចូលប្រទេសវិញ បន្ទាប់ពីរស់នៅក្រៅប្រទេសអស់រយៈពេល ១៥ឆ្នាំ
ដែលជាការនិរទេសខ្លួនឯងដើម្បីគេចពីការជាប់ពន្ធនាគារ។
លោក ថាក់ស៊ីន អាយុ ៧៤ ឆ្នាំ ដែលត្រូវបានបន្ថយឲ្យជាប់ពន្ធនាគារពីរយៈពេល ០៨ឆ្នាំ មកត្រឹមមួយឆ្នាំ ដោយព្រះមហាក្សត្រ។ លោកបានឃុំឃាំងនៅមន្ទីរពេទ្យជុំវិញស្ថានភាពសុខភាពដែលមិនត្រូវបានបង្ហាញអស់រយៈពេល ០៦ខែ និងមិនបានជាប់ឃុំឃាំងក្នុងពន្ធនាគារទេ។
នាយករដ្ឋមន្រ្តីសេដ្ឋ ថាវីស៊ីន ដែលជាមហាសេដ្ឋី និងជាសម្ព័ន្ធមិត្តរបស់គ្រួសារ ស៊ីណាវ៉ាត្រា បានប្រាប់អ្នកយកព័ត៌មានថា “លោកថាក់ស៊ីនបានទទួលការដោះលែងជាផ្លូវការ។ ហើយស្របតាមបទប្បញ្ញត្តិរបស់មន្ទីរកែប្រែ”។