នៅក្នុងជំនួបសម្ដែងការគួរសម សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤, អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធាន សមាគមសិល្បកខ្មែរ អណត្តិថ្មី បានលើកឡើងនូវបញ្ហាប្រឈមចំនួន៣សំខាន់ដែលបានជួបប្រទះកន្លងមកនិងផែនការដំណោះស្រាយរួមមាន៖
១) អាណត្តិថ្មីនេះ បានធ្វើឱ្យសិល្បករ ទាំង អាជីព និងមិនអាជីព មកចុះឈ្មោះជាសមាជិកនៃសមាគមសិល្បកខ្មែរ ជា ច្រើន ដោយពួកគេគិតថាសមាគម នឹងអាចមានលទ្ធភាពផ្តល់ជំនួយ ជាអ្នកស្វែងរការងារ ឬ ផ្តល់អត្ថប្រយោជន៍ផ្សេងៗដល់ពួកគេ
២) ការប្រើប្រាស់ភាសា កាយវិកា សម្តី សម្លៀកបំពាក់ ក្នុងជួរសិល្បករខ្លះ បាន និង កំពុង បង្ហាញតាមបណ្តាញទំនាក់ទំនងសង្គម ដែលមានឥទ្ធិពលបែបអវិជ្ជមាន
៣) កង្វះខាតធនធានមនុស្ស ការបាត់បង់នូវសិល្បករ ដែលមាន វ័យចំណាស់ៗតាមវ័យនិងកាលវេលា កង្វះខាតចំណេះដឹងស្តីពីវប្បធម៌ជាតិ ឬការរត់តាមផលប្រយោជន៍ចំពោះមុខមួយចំនួននៅលើទីផ្សារសេរី ការវិវត្ត នៃបរិវត្តកម្មឌីជីថលដែលមានទំនោរអវិជ្ជមានមួយចំនួន ៕