ព័ត៌មានជាតិ

បុរសម្នាក់ចេញក្លឹបហ្គោលឡាយ ត្រូវបានមនុស្សមួយក្រុមដេញតាមវាយ

កាលពីយប់រំលងអធ្រាត ថ្ងៃចន្ទ ៩រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃចន្ទ ទី០៤ ខែមីនា ឆ្នាំ២០២៤ នេះ បុរសម្នាក់ចេញក្លឹបហ្គោលឡាយ ត្រូវបានមនុស្សមួយក្រុមដេញតាមវាយ បណ្តាលឲ្យរងរបួស ចំណែកឯម៉ូតូរងការខូចខាត ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា បុរសម្នាក់ផ្ទះនៅម្តុំផ្សារដីហុយ ជិះម៉ូតូម៉ាក ហុដា ឌ្រីម សង់ ពាក់ស្លាកលេខ កំពង់ចាម 1AE-7314 ចេញក្លឹបហ្គោលឡាយ នៅវេលាម៉ោង២ជាងរំលងអធ្រាត ដោយដឹកនារីចំនួន២នាក់ជូនទៅផ្ទះវិញនៅព្រែកព្នៅ ធ្វើដំណើរបានប្រហែលជាកន្លះគីឡូម៉ែត្រពីក្លឹបកម្សាន្ត ក៏ស្រាប់តែមានមនុស្សមួយក្រុម ជិះម៉ូតូចំនួន៥ទៅ៦គ្រឿង ដេញតាមវាយ  បណ្តាលឲ្យរងរបួស ចំណែកឯម៉ូតូរងការខូចខាត។

ក្រោយពេលកើត បុរសខាងលើនេះ មិនបានដាក់ពាក្យបណ្តឹងប្តឹងនោះទេ ហើយត្រូវបានសត្ថកិច្ចអនុញ្ញាតឲ្យត្រឡប់ទៅកាន់លំនៅដ្ឋានវិញ៕

អត្ថបទពាក់ព័ន្ធ

Back to top button