ព័ត៌មានជាតិ

បុរស និង ស្ត្រីម្នាក់បានស្លាប់ សង្ស័យជាជម្លោះស្នេហាត្រីកោណ

(ព័ត៌មានបឋម)៖ នៅរសៀលថ្ងៃអង្គារ ៦កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២០៥៦៧ ត្រូវនឹង ថ្ងៃអង្គារ ទី១៦ ខែមករា ឆ្នាំ២០២៤ នេះ មានឃាតកម្មមួយបានកើតឡើង បណ្តាលឱ្យបុរសម្នាក់ និង ស្ត្រីម្នាក់ បានស្លាប់យ៉ាងអាណោចអាធ័មក្នុងថ្លុកឈាម ដែលបង្ករឡើងដោយបុរសម្នាក់ បានបាញ់សម្លាប់ស្ត្រីម្នាក់ បន្ទាប់មកក៏បានបាញ់សម្លាប់ខ្លួនឯងតាមក្រោយ។

ហេតុការណ៍នេះបានកើតឡើងនៅផ្ទះមួយកន្លែងម្តុំអូ៣  ក្រុងព្រះសីហនុខេត្តព្រះសីហនុ សង្ស័យជាជម្លោះស្នេហាត្រីកោណ៕

អត្ថបទពាក់ព័ន្ធ

Back to top button