ព័ត៌មានជាតិ

ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ការពារសន្តិសុខ សុវត្ថិភាព និងទទួលស្វាគមន៍ក្បួន Gumball 3000 Rally ដែលចេញទៅថៃ

(ប៉ោយប៉ែត)៖ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ បានរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយ ការពារសន្តិសុខ សុវត្ថិភាព និងទទួលស្វាគមន៍ក្បួនរថយន្តទេសចរអន្តរជាតិចំនួន ១១១គ្រឿង មនុស្ស ២៥៨នាក់ ស្រី ២៥នាក់ មាន ៣៨សញ្ជាតិ ដឹកនាំដោយលោក គុជ បញ្ញាសា រដ្ឋលេខាធិការក្រសួងទេសចរណ៍ ក្នុងព្រឹត្តិការណ៍ Gumball 3000 Rally ដែលចេញទៅថៃតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឈមនឹងច្រកទ្វារព្រំដែនអន្តរជាតិបានខ្លងលឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ។

ក្នុងពិធីទទួលស្វាគមន៍ក្បួនរថយន្តត្រឡប់នាពេលនោះ ក៏មានក្រុមតន្ត្រីសម័យរបស់ក្រុមហ៊ុន ជីបម៉ុងគ្រប់លេងកំដរ និងប្រជាពលរដ្ឋមកឈរអប់អរសាទរយ៉ាងច្រើនកុះករនៅក្នុងបរិវេណច្រកទ្វារផងដែរ។
ក្បួនរថយន្តបានចាកចេញអស់ពីច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតនាវេលាម៉ោង ១៥៖២៥នាទីថ្ងៃដដែល ប្រកបដោយសុវត្ថិភាព និងស្ថិតក្នុងសេចក្ដីសប្បាយរីករាយជាទីបំផុត៕

អត្ថបទពាក់ព័ន្ធ

Back to top button