មេដឹកនាំនៅប្រទេសអ៊ីរ៉ង់កំពុងនិយាយសម្រាលស្ថានការណ៍ពីការប៉ះទង្គិចគ្នានៃការវាយប្រហារដោយដ្រូន ដែលបានវាយប្រហារចំបេះដូងនៃប្រទេសរបស់ពួកគេ។ ប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិកនិយាយថា ប្រទេសអ៊ីស្រាអែលនៅពីក្រោយការវាយប្រហារនេះ។ ប៉ុន្តែមេដឹកនាំនៃប្រទេសអ៊ីស្រាអែល មិនបានអះអាងពីទទួលខុសត្រូវក្នុងការវាយប្រហារនេះទេ។
កាលពីថ្ងៃសុក្រម្សិលមិញនេះ ទូរទស្សន៍រដ្ឋអ៊ីរ៉ង់បានបង្ហាញថា ដ្រូនជាច្រើនគ្រឿងត្រូវបានបាញ់ទម្លាក់នៅកណ្តាលក្រុង Isfahan។ តំបន់នេះគឺជាកន្លែងនៃគ្រឿងបរិក្ខានុយក្លេអ៊ែរ អាកាសយានដ្ឋាន និង មូលដ្ឋានទ័ពអាកាស។ ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិនិយាយថា គ្មានរោងចក្រណាមួយរងការខូចខាតនោះទេ។
មេបញ្ជាការកងទ័ពជើងគោកអ៊ីរ៉ង់ បានធានាដល់ប្រជាជនអ៊ីរ៉ង់ថា ផ្ទៃមេឃ និង ដីរបស់ពួកគេ គឺមានសុវត្ថិភាព។ ប៉ុន្តែមានមនុស្សជាច្រើននៅក្នុងរដ្ឋធានីតេហេរ៉ង់ បានដើរតាមផ្លូវបន្ទាប់ពីការអធិស្ឋានកាលពីថ្ងៃសុក្រម្សិលមិញនេះ ដើម្បីបង្ហាញពីកំហឹងរបស់ពួកគេ។ ពួកគេបានស្រែកច្រៀងម្តងហើយម្តងទៀតពី “ការស្លាប់ទៅកាន់អ៊ីស្រាអែល” និងបានសន្យាថា នឹងគាំទ្រដល់ប្រជាជនប៉ាឡេស្ទីន។
របាយការណ៍សារព័ត៌មានសហរដ្ឋអាមេរិករាយការណ៍ថា មន្ត្រីអ៊ីស្រាអែលបានជូនដំណឹងដល់ទីក្រុងវ៉ាស៊ីនតោន មុនពេលចាប់ផ្តើមធ្វើការវាយប្រហារនេះ។ ក៏ប៉ុន្តែកាលពីថ្ងៃសុក្រម្សិលមិញនេះ នៅក្នុងសន្និសីទកាសែតបិទកិច្ចប្រជុំនៃរដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេសទាំងប្រាំពីរក្នុងប្រទេសអ៊ីតាលី រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បានបដិសេធការជាប់ពាក់ព័ន្ធណាមួយរបស់សហរដ្ឋអាមេរិកដោយផ្ទាល់។
លោក Blinken បាននិយាយថា ជាការពិតណាស់ ការផ្តោតអារម្មណ៍របស់យើង ផ្តោតទៅលើការធ្វើឱ្យប្រាកដថា ប្រទេសអ៊ីស្រាអែលអាចការពារខ្លួនឯងបានយ៉ាងមានប្រសិទ្ធភាព ប៉ុន្តែក៏កាត់បន្ថយភាពតានតឹងផងដែរ ជៀសវាងជម្លោះ ហើយនោះនៅតែជាការផ្តោតអារម្មណ៍របស់យើង។
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានព្រមានថា ការវាយប្រហាររបស់ប្រទេសអ៊ីស្រាអែលបន្ថែមទៀតណាមួយ នឹងត្រូវបានឆ្លើយតបទៅវិញ ជាមួយនឹងការឆ្លើយតបភ្លាមៗ ខ្លាំងបំផុត និង មិនរួញរា៕ ប្រភព៖ NHK