នាព្រឹកថ្ងៃអាទិត្យ ទី២៨ ខែមករា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាលជំងឺទូទៅ ជំងឺមាត់ធ្មេញ សន្លាក់ ភ្នែក បេះដូង សួត ជូនដល់ប្រជាពលរដ្ឋ ចំនួន ៣ ៥១២នាក់ ស្មើនិង ៥៣៨៤ករណី រស់នៅក្នុងស្រុកជុំគិរី ខេត្តកំពត ស្ថិតនៅក្នុងបរិវេណអនុវិទ្យាល័យខ្ជាយ ភូមិព្រៃខ្ជាយ ឃុំស្នាតអញ្ឆិត ស្រុកជុំគិរី ខេត្ត្កំពត។
កម្មវិធីនេះក៏មានការចូលរួមពីថ្នាក់ដឹកនាំក្រុមការងារកម្លាំងស្ម័គ្រចិត្តនៃសមាគម TYDA អាជ្ញាធរដែនដី យុវជនស.ស.យ.ក យុវជនអ.ម.ត យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរឹទ្ធ យុវជនគណបក្សប្រជាជនកម្ពុជា ព្រមទាំងក្រុមការងារពាក់ព័ន្ធជាច្រើនទៀត ៕