ព័ត៌មានអន្តរជាតិ

ប្រទេសកាតានិយាយ​ថា​ ការ​ឆ្លើយ​តប​របស់​ក្រុម​ហាម៉ាស់​ចំពោះ​សំណើ​ផ្អាកសង្គ្រាម ‘​វិជ្ជមានជាទូទៅ’

ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសកាតា អ្នកការទូតកំពូលរបស់សហរដ្ឋអាមេរិក លោក Antony Blinken និយាយថា ការឆ្លើយតបរបស់ពួកហាម៉ាសទៅនឹងសំណើផ្អាកសង្រាម ត្រូវបានប្រាប់ទៅអ៊ីស្រាអែល។

អ្នកសម្រុះសម្រួល ប្រទេសកាតានិយាយថា ក្រុមហាម៉ាស់បានផ្តល់ការឆ្លើយតបជាវិជ្ជមានជាទូទៅទៅនឹងកិច្ចព្រមព្រៀងផ្អាកសង្គ្រាម ដែលបានស្នើឡើងជាមួយនឹងអ៊ីស្រាអែល ខណៈដែលក្រុមប៉ាឡេស្ទីនបាននិយាយដដែលៗឡើងវិញអំពីការទាមទាររបស់ខ្លួន ដើម្បីបញ្ចប់ការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា។

ក្នុងអំឡុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃអង្គារជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នាយករដ្ឋមន្រ្តីនៃប្រទេសកាតា លោក Sheikh Mohammed bin Abdulrahman bin Jassim Al Thani បានពណ៌នាប្រតិកម្មរបស់ហាម៉ាសទៅនឹងសំណើនេះថាជា “វិជ្ជមានជាទូទៅ” ដោយមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ។

ក្រុមហាម៉ាស់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មេដឹកនាំរបស់ខ្លួនបានពិនិត្យមើលឡើងវិញនូវ “កិច្ចព្រមព្រៀងបទឈប់បាញ់ដ៏ទូលំទូលាយ … ជាមួយនឹងស្មារតីវិជ្ជមាន” រួមទាំងព័ត៌មានលម្អិតស្តីពីការធានាការផ្តល់ជំនួយ និងទីជំរក ការកសាងឡើងវិញ ការលើកការវាយប្រហាគ្នាដែលធ្វើឲ្យខ្ទេចខ្ទាំដែលមានអាយុ១៧ឆ្នាំ និង “ការបញ្ចប់ដំណើរការនៃផ្លាស់ប្តូរអ្នកទោសគ្នា”។

ប្រទេសកាតាបាននឹងកំពុងធ្វើការងារនេះជាមួយនឹងសហរដ្ឋអាមេរិក និងអេហ្ស៊ីប ដើម្បីស្វែងរកបទការផ្អាកសង្គ្រាមមួយ ដែលនឹងពាក់ព័ន្ធនឹងការបញ្ឈប់ការបន្តក្នុងការប្រយុទ្ធ និងការដោះលែងចំណាប់ខ្មាំងដែលត្រូវបានចាប់ដោយក្រុមហាម៉ាស។

ទន្ទឹមនឹងនេះផងដែរ ខុទ្ធកាល័យរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ប៊េនចាមីន ណេតាន់យ៉ាហ៊ូ បាននិយាយថា ការឆ្លើយតបរបស់ពួកហាម៉ាសទៅនឹងកិច្ចព្រមព្រៀង កំពុងត្រូវបានសិក្សាដោយភាគីទាំងអស់ ដែលពាក់ព័ន្ធនឹងដំណើរណៃការសម្របសម្រួលនេះ។

សេចក្តី​ថ្លែងការណ៍​មួយ​ពី​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​បរទេស​របស់​អ៊ីស្រាអែល នៃវិទ្យាស្ថានស៊ើបការណ៍សម្ងាត់ និង ប្រតិបត្តិការពិសេស បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ ដោយខុទ្ធកាល័យនាយករដ្ឋមន្ត្រីថា “ការឆ្លើយតបរបស់ពួកហាម៉ាសត្រូវបានបញ្ជូនដោយអ្នកសម្រុះសម្រួលកាតាទៅកាន់វិទ្យាស្ថានស៊ើបការណ៍សម្ងាត់ និងប្រតិបត្តិការពិសេស៕

ប្រភព៖ AL JAZEERA, ថ្ងៃពុធ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ 

អត្ថបទពាក់ព័ន្ធ

Back to top button