ប្រទេសចំនួន៥បានអំពាវនាវឱ្យប្រជាជនជរបស់ខ្លួន ចាកចេញពីប្រទេសលីបង់ ចំពេលដែលមានការភ័យខ្លាចកាន់តែខ្លាំងឡើងនៃសង្គ្រាមរវាងប្រទេសអ៊ីស្រាអែល និង ក្រុមហេសបុលឡាហ៍របស់ប្រទេសលីបង់។
ប្រទេសគុយវ៉ែតកាលពីថ្ងៃសុក្រ ទី២១ ខែមិថុនា ឆ្នាំ២០២៤ បានទទួចឱ្យប្រជាជនរបស់ខ្លួន ឱ្យចាកចេញពីប្រទេសលីបង់ និង ជៀសវាងការធ្វើដំណើរទៅកាន់ប្រទេសនេះ ដោយមើលឃើញពីស្ថានភាពសន្តិសុខ ដែលកើតមានឡើងនៅក្នុងតំបន់នេះ។
ប្រទេសម៉ាសេដូនីខាងជើងវិញ កាលពីថ្ងៃអាទិត្យ ទី២៣ ខែមិថុនា ឆ្នាំ២០២៤ ក៏បានទទួចឱ្យប្រជាជនរបស់ខ្លួន ឱ្យចាកចេញពីប្រទេសលីបង់ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបានផងដែរ និង បានអំពាវនាវដល់ប្រជាជនរបស់ខ្លួន ឱ្យពន្យាពេលក្នុងការធ្វើដំណើរទៅកាន់នេះ ប្រសិនបើពុំមានការចាំបាច់ ដោយសារតែស្ថានភាពសន្តិសុខនៅក្នុងប្រទេសមួយនេះ កាន់តែអាក្រក់ខ្លាំងឡើង ហើយអាចកាន់តែយ៉ាប់យ៉ឺនជាងនេះបន្ថែមទៀត។
មិនខុសពីប្រទេសគុយវ៉ែត និង ប្រទេសម៉ាសេដូនីខាងជើងនោះទេ កាលពីថ្ងៃអាទិត្យ ទី២៣ ខែមិថុនា ឆ្នាំ២០២៤ ប្រទេសកាណាបានទទួចឱ្យប្រជាជនរបស់ខ្លួន ឱ្យចាកចេញពីប្រទេសលីបង់ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបានផងដែរ ដោយនិយាយថា ស្ថានភាពសន្តិសុខនៅក្នុងប្រទេសនេះ កាន់តែមានភាពប្រែប្រួល និង មិនអាចទាយទុកជាមុនបាន ដោយសារតែជម្លោះរវាងប្រទេសអ៊ីស្រាអែល និង ក្រុមហេសបុលបូឡាហ៍ ដែលគាំទ្រដោយប្រទេសអ៊ីរ៉ង់។
ចំណែកឯប្រទេសហុល្លង់វិញ កាលពីថ្ងៃពុធ ទី២៦ ខែមិថុនា ឆ្នាំ២០២៤ ម្សិលមិញនេះ រដ្ឋមន្ត្រីការបរទេសហុល្លង់ បានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គមធ្វីតទ័រ (Twitter) បច្ចុប្បន្ននេះហៅថា អិច (X) ដោយបានទទួចឱ្យប្រជាជនរបស់ខ្លួន ឱ្យចាកចេញពីប្រទេសលីបង់នៅពេលដែលជើងហោះហើរពាណិជ្ជកម្មនៅតែដំណើរការនៅឡើយ និង ជៀសវាងការធ្វើដំណើរទៅកាន់ប្រទេសលីបង់ ដោយសារតែហានិភ័យកើនឡើងបន្ថែមទៀតនៃជម្លោះនៅក្នុងតំបន់។
រីឯប្រទេសអាល្លឺម៉ង់វិញ ក៏ដូចជាប្រទេសហូឡង់ដែរ នៅក្នុងថ្ងៃតែមួយ បានទទួចឱ្យប្រជាជនរបស់ខ្លួន ឱ្យចាកចេញពីប្រទេសលីបង់ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដោយព្រមានថា ការពង្រីកសង្គ្រាមរបស់ប្រទេសអ៊ីស្រាអែល និង ក្រុមហាម៉ាស់ មិនអាចបដិសេធបានទេ បន្ទាប់ពីការវាយប្រហារដោយដ្រូននៅទីក្រុងបេរូត នៃប្រទេសលីបង់ បានសម្លាប់មេដឹកនាំជាន់ខ្ពស់ក្រុមហាម៉ាស់ម្នាក់។ ចំណែកឯរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់វិញ បានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គមធ្វីតទ័រ (Twitter) បច្ចុប្បន្ននេះហៅថា អិច (X) ថា ប្រជាជនអាល្លឺម៉ង់ទាំងអស់ ដែលកំពុងស្ថិតនៅក្នុងប្រទេសលីបង់ ស្នើសុំចុះឈ្មោះនៅក្នុងបញ្ជីត្រៀមខ្លួនពេលមានវិបត្ត ELEFAND (Electronic Registration of Germans Abroad) និង ដើម្បីចាកចេញពីប្រទេសនេះ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបានផងដែរ។
ដោយឡែកប្រទេសអូស្ត្រាលីវិញ រដ្ឋមន្ត្រីការបរទេសស្តីទី លោក ម៉ាក ដ្រេយ៍ហ្វាស់ (Mark Dreyfus) បានព្រមានថា ប្រជាជនអូស្ត្រាលីនៅក្នុងប្រទេសលីបង់ គួរតែចាកចេញពីប្រទេសនេះ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន បន្ទាប់ពីមានការបញ្ជាក់ថា ពលរដ្ឋចំនួន២នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែល។ ចំណែកឯរដ្ឋមន្ត្រីការបរទេស លោកស្រី Penny Wong បានប្រាប់ព្រឹទ្ធសភានៅរសៀលថ្ងៃព្រហស្បតិ៍ថា រដ្ឋាភិបាលទទួចឱ្យប្រជាជនអូស្ត្រាលីពិចារណាក្នុងការចាកចេញពីប្រទេសនេះ។
កាលពីថ្ងៃសុក្រ ទី២១ ខែមិថុនា ឆ្នាំ២០២៤ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីអូ ហ្គូតេរ៉េស បាននិយាយថា លោកមានការព្រួយបារម្ភយ៉ាងខ្លាំង ដោយសារតែការកើនឡើងនូវភាពតានតឹងរវាងប្រទេសអ៊ីស្រាអែល និង ក្រុមហេសបុលឡាហ៍របស់ប្រទេសលីបង់។
លោកបាននិយាយបន្ថែមទៀតថា កងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ កំពុងធ្វើការងារនេះ ដើម្បីធ្វើឱ្យស្ថានការណ៍ស្ងប់ស្ងាត់ និង ទប់ស្កាត់ការប៉ាន់ស្មានខុស ហើយប្រទេសអ៊ីស្រាអែល និង ប្រទេសលីបង់ ត្រូវតែប្តេជ្ញាចិត្តឡើងវិញជាបន្ទាន់ចំពោះការអនុវត្តពេញលេញ នៃសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិលេខ១៧០១ ហើយត្រឡប់ទៅរកការបញ្ឈប់អរិភាពភ្លាមៗ៕