ក្រសួងការបរទេសរុស្ស៊ីបាននិយាយថា ប្រទេសរុស្ស៊ីថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅជាយក្រុង Aleppoរបស់ប្រទេសស៊ីរី។ សកម្មភាពឈ្លានពានទាំងនេះ បំពានយ៉ាងធ្ងន់ធ្ងរដល់អធិបតេយ្យភាពរបស់ប្រទេសស៊ីរី និង ច្បាប់អន្តរជាតិ។
ក្រសួងការបរទេសរុស្ស៊ីបានសង្កត់ធ្ងន់ថា ទីក្រុងម៉ូស្គូថ្កោលទោសយ៉ាងដាច់អហង្ការចំពោះសកម្មភាពឈ្លានពានទាំងនេះ ដែលបានបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពរបស់ប្រទេសស៊ីរី និង ច្បាប់ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ ។ ក្រសួងការបរទេសរុស្ស៊ីបានបន្ថែមថា ការប្រើប្រាស់កម្លាំងបែបនេះ ដែលនៅក្នុងស្ថានភាពក្នុងតំបន់ដ៏តានតឹងនាពេលបច្ចុប្បន្ន អាចនាំឱ្យមានផលវិបាកដ៏គ្រោះថ្នាក់បំផុត និង បង្កឱ្យមានការតានតឹងកើនឡើងដោយប្រដាប់អាវុធទ្រង់ទ្រាយធំ គឺមិនអាចទទួលយកបានទេ។
ជាថ្មីម្តងទៀត ក្រសួងការបរទេសរុស្ស៊ីជម្រុញញឱ្យអ៊ីស្រាអែលបោះបង់ចោលការអនុវត្តដ៏កាចសាហាវនេះ ដែលពោរពេញទៅដោយអស្ថិរភាពនៃស្ថានការណ៍ ដែលមិនអាចគ្រប់គ្រងបាននៅមជ្ឈិមបូព៌ាទាំងមូល។
ក្រសួងការបរទេសរុស្ស៊ីបានបន្ថែមថា របាយការណ៍បាននិយាយថា បន្ទាប់ពីពាក់កណ្តាលអធ្រាត្រថ្ងៃទី៣ ខែមិថុនា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានធ្វើឱ្យមនុស្សជាច្រើនបានស្លាប់ រងរបួស និង រងការខូចខាតសម្ភារៈសំខាន់ៗមួយចំនួនទៀត។ នៅល្ងាចថ្ងៃទី២៩ ឧសភា កងទ័ពអាកាសអ៊ីស្រាអែលបានវាយប្រហារអគារលំនៅដ្ឋានមួយនៅទីក្រុង Baniyas ក្នុងខេត្ត Tartous ដោយសម្លាប់ក្មេងស្រីអាយុ២ឆ្នាំម្នាក់ និង បានធ្វើឱ្យសមាជិកគ្រួសាររបស់ក្មេងស្រីនោះ រងរបួសជាច្រើននាក់ រួមបញ្ចូលទាំងជនស៊ីវិលផ្សេងទៀត ដែលរស់នៅក្នុងផ្ទះថែមទៀតផង៕ ប្រភព៖ TASS