លោក Sameh Shoukry រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប និង រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ី សាអូឌីត ព្រះអង្គម្ចាស់ Faisal bin Farhan Al Saud បានជួបក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសG២០ នៅក្នុងទីក្រុង រីយ៉ូ ឌើ ហ្សាណេរ៉ូ នៃប្រទេសប្រេស៊ីល។
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអេហ្ស៊ីបបានឲ្យដឹងថា មេដឹកនាំទាំងពីរបានពិភាក្សាអំពី “ការបដិសេធដាច់ខាតចំពោះប្រតិបត្តិការយោធាអ៊ីស្រាអែលណាមួយនៅក្នុងទីក្រុង Rafah និង ការប៉ុនប៉ងជម្លៀសដោយបង្ខំប្រឆាំងនឹងជនជាតិប៉ាឡេស្ទីនចេញពីទឹកដីរបស់ពួកគេ៕
ប្រភព៖ AL JAZEERA, ថ្ងៃព្រហសប្បតិ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៤