ចារកម្មយោធាបានបញ្ចេញវីដេអូពេលយប់ ដោយបង្ហាញពីការលិចកប៉ាល់ ដែលខ្លួននិយាយថាជានាវាចម្បាំងល្បឿនលឿន Ivanovets ។
អ៊ុយក្រែនបាននិយាយថា ខ្លួនបានប្រើប្រាស់ដ្រូនក្នុងសមុទ្រ ដើម្បីវាយប្រហារ និងបំផ្លាញនាវាចម្បាំងរុស្ស៊ីនៅសមុទ្រខ្មៅ ក្បែរឧបទ្វីបគ្រីមៀ ដែលកាន់កាប់ដោយរុស្ស៊ី។
ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់យោធា ដែលស្គាល់ដោយអក្សរកាត់ជាភាសាអ៊ុយក្រែន GUR បានចេញផ្សាយវីដេអូមួយកាលពីថ្ងៃព្រហស្បតិ៍ ដែលខ្លួនបានបរិយាយពីការវាយប្រហារដោយដ្រូនរបស់កងទ័ពជើងទឹក ទៅលើនាវាចម្បាំងបំពាក់ដោយកាំជ្រួចមីស៊ីល Ivanovets កាលពីយប់មុន។
នៅមិនមានការឆ្លើយតបជាផ្លូវការណាមួយពីប្រទេសរុស្ស៊ី ដែលកងនាវាចរសមុទ្រខ្មៅ បានទទួលរងការវាយប្រហារដោយអ៊ុយក្រែនពីមុននោះទេ ជាពិសេសបំផុតជាមួយនឹងការលិចនាវា Moskva នៅក្នុងខែមេសា ឆ្នាំ២០២២៕
ប្រភព៖ AL JAZEERA, ថ្ងៃសុក្រ ទី០២ ខែកុម្ភៈ ឆ្នាំ២០២៤