សន្តិសុខសង្គម

ប្រទះឃើញសពជនជាតិបរទេសម្នាក់ អណ្ដែតទឹកទន្លេ

ភ្នំពេញ៖ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះសុីសុវត្តិ ជិតផ្សាររាត្រី សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ។

ប្រភពព័ត៌មានបានបញ្ជាក់ថា ប្រជាពលរដ្ឋបានប្រទះឃើញសពជនជាតិបរទេសម្នាក់អណ្ដែតក្បែរមាត់ទន្លេ ជិតនឹងផ្សាររាត្រី បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ បានរាយការណ៍ទៅសមត្ថកិចច្ចមូលដ្ឋានចុះមកត្រួតពិនិត្យ។ សពនេះមានឈ្មោះ ទី ចូវ ភេទប្រុស ជាជនជាតិបរទេស អាយុ៤០ឆ្នាំ ជាជនអនាថាគ្មានបងប្អូនសាច់ញាតិនោះទេ រាល់ថ្ងៃដេកនៅតាមសួនច្បារមាត់ទន្លេ។

មុនពេលកើតហេតុនៅវេលាម៉ោង៣យប់រំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែតុលាជនរងគ្រោះខាងលើបានចុះទៅងូតទឹកទន្លេនៅទីតាំងកើតហេតុ រួចហើយក៏បានដើរឡើងលើគោកបានពាក់កណ្ដាលកាំជណ្ដើរក៏រអិលដួលបោកក្បាលរមៀលចូលទៅក្នុងទឹកតែម្ដង ។ លុះមកដល់ព្រឹកព្រលឹមម៉ោង៦ ប្រជាពលរដ្ឋដែលដើរលេងកម្សាន្ដតាមសួនច្បារមាត់ទន្លេក៏ប្រទះឃើញសពជនជាតិបរទេសខាងលើអណ្ដែតទឹកជាប់នឹងកំប្លោក រួចក៏បានរាយការណ៍ជូនសមត្ថកិច្ចតែម្ដង។

សមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុហើយទាក់ទងទៅខាងសមត្ថកិច្ចជុំនាញធ្វើកោលល្យវិច័យ ពិនិត្យឃើញថាជនបរទេសខាងលើពិតជាស្លាប់ដោយសាររអិលដួលបោកក្បាលស្លាប់ចូលក្នុងទឹកមែន។ ចំណែកសពត្រូវបានសមត្ថកិច្ចជំនាញប្រគល់អោយរថយន្ដសាមុយដឹកទៅវត្តទឹកថ្លាដេីម្បីបូជា ៕

អត្ថបទពាក់ព័ន្ធ

Back to top button