ប្រធានាធិបតីអាមេរិក លោក ចូ ប៉ៃឌិន បាននិយាយថា គោលនយោបាយតំបន់ហ្គាហ្សារបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក ប៊េនចាមីន ណេតាន់យ៉ាហ៊ូ គឺជាកំហុសមួយ និង ទទួចឲ្យអ៊ីស្រាអែល អំពាវនាវឲ្យមានបទឈប់បាញ់មួយនៅក្នុងតំបន់ហ្គាហ្សា នៅក្នុងបទសម្ភាសន៍មួយ ដែលត្រូវបានចាក់ផ្សាយតាមទូរទស្សន៍កាលពីថ្ងៃអង្គារម្សិលមិញនេះ។
ការអត្ថាធិប្បាយរបស់លោក ចូ ប៉ៃឌិន គឺជាការរិះគន់ដ៏ខ្លាំងបំផុតរបស់លោកចំពោះ លោក ប៊េនចាមីន ណេតាន់យ៉ាហ៊ូ ចំពេលដែលមានភាពតានតឹងកាន់តែខ្លាំងឡើងនៅក្នុងតំបន់ហ្គាហ្សា ហើយចំនួនជនស៊ីវិល ដែលបានស្លាប់បាត់បង់ជីវិតកាន់តែច្រើនឡើងដោយសារតែសង្គ្រាមរវាងអ៊ីស្រាអែល និង ក្រុមហាម៉ាស់៕ ប្រភព៖ FRANCE 24