ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអេហ្ស៊ីប លោក ​Sisi និយាយ​ថា ប្រជាជន​ប៉ាឡេស្ទីន​មិន​ត្រូវ​ផ្លាស់​ទីលំនៅ​ដោយ​បង្ខំនៅក្នុងតំប់​ហ្គាហ្សា​នោះទេ

ប្រធានាធិបតីអេហ្ស៊ីប លោក Abdel Fattah el-Sisi កាលពីថ្ងៃព្រហស្បតិ៍ បានជម្រុញឱ្យសហគមន៍អន្តរជាតិធានាថា ប្រជាជនប៉ាឡេស្ទីននៅក្នុងតំបន់ ហ្គាហ្សា ស្ទ្រីប មិនត្រូវបានផ្លាស់ទីលំនៅនៅក្នុងទឹកដី ដែលបំផ្លិចបំផ្លាញដោយសារតែសង្រ្គាមនោះទេ។

ការអំពាវនាវរបស់ លោក Sisi នោះ បានធ្វើឡើង បន្ទាប់ពីយោធាអ៊ីស្រាអែលកាលពីថ្ងៃពុធបាននិយាយថា ខ្លួនបានដណ្តើមគ្រប់គ្រងច្រករបៀងយុទ្ធសាស្ត្រនៅតាមបណ្តោយព្រំដែននៃតំបន់ហ្គាហ្សាជាមួយប្រទេសអេហ្ស៊ីប ដើម្បីកាត់ផ្តាច់ផ្លូវរូងក្រោមដីរត់ពន្ធ ដែលប្រើប្រាស់ដោយក្រុមហាម៉ាស៕ ប្រភព៖ FRANCE 24

អត្ថបទពាក់ព័ន្ធ

Back to top button