ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអ៊ុយក្រែននិយាយ​ថា ទាហាន​អ៊ុយក្រែន​យ៉ាងណាស់ ៣១.០០០នាក់ ​បាន​ស្លាប់​ក្នុង​សង្រ្គាម​ជាមួយនឹងប្រទេស​រុស្ស៊ី

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី បាននិយាយកាលពីថ្ងៃអាទិត្យម្សិលមិញថា យ៉ាងហោចណាស់ទាហានអ៊ុយក្រែន ៣១.០០០នាក់ បានស្លាប់នៅក្នុងសង្គ្រាមជាមួយនឹងប្រទេសរុស្ស៊ី។

លោក ហ្សេឡេនស្គី បានជំទាស់នឹងការទាមទាររបស់ប្រទេសរុស្ស៊ី ដែលមានចំនួនខ្ពស់ជាងនេះ នៅពេលនិយាយអំពីជនរងគ្រោះអ៊ុយក្រែន។ ប្រធានាធិបតី​អ៊ុយក្រែន​ក៏​បាន​និយាយ​ដែរ​ថា ជន​ស៊ីវិល​រាប់​ម៉ឺន​នាក់​នៅ​តំបន់​កាន់កាប់នៅ​ក្នុង​ប្រទេស​ត្រូវ​បាន​សម្លាប់។

ទូរទស្សន៍ ស៊ីអិនអិន មិនអាចផ្ទៀងផ្ទាត់ចំនួនអ្នកស្លាប់ទាំងនេះដោយឯករាជ្យបានទេ។ ការខាតបង់នៅសមរភូមិអ៊ុយក្រែន គឺនៅតែជាអាថ៌កំបាំង ដែលត្រូវបានការពារយ៉ាងដិតដល់ ប៉ុន្តែមន្ត្រីសហរដ្ឋអាមេរិកប៉ាន់ស្មានថា ទាហានប្រហែល ៧០,០០០នាក់  ត្រូវបានសម្លាប់ ជិតពីរដងនៃចំនួននេះ រងរបួស។

បរិបទខ្លះ៖ ពេញមួយជម្លោះ ទីក្រុងគៀវមានការស្ទាក់ស្ទើរក្នុងការទទួលស្គាល់ថា តើទាហានប៉ុន្មាននាក់ ត្រូវបានសម្លាប់។ អតីតរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Oleksii Reznikov បាននិយាយនៅក្នុងខែមិថុនា ឆ្នាំ២០២២ ថា លោកជឿជាក់ថា ជនជាតិអ៊ុយក្រែនរាប់ម៉ឺននាក់ ត្រូវបានសម្លាប់ ចាប់តាំងពី ខែកុម្ភៈនៃឆ្នាំនោះ។ ប៉ុន្តែ​ពីរ​ខែ​ក្រោយ​មក លោក Valerii Zaluzhnyi ដែល​កាល​នោះ​ជា​ប្រមុខ​កង​កម្លាំង​ប្រដាប់​អាវុធ​អ៊ុយក្រែន ​បាន​និយាយ​ថា ទាហាន​៩,០០០​នាក់ ​ត្រូវ​បាន​សម្លាប់។

ប្រភពដែលដឹងពីការវាយតម្លៃស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក ដែលត្រូវបានផ្តល់ឱ្យសភាបានប្រាប់ទូរទស្សន៍ ស៊ីអិនអិន កាលពីខែធ្នូថា ជាមួយគ្នានេះដែរ ប្រទេសរុស្ស៊ីបានបាត់បង់ ៨៧% នៃកងទ័ពជើងគោក ដែលបំពេញកាតព្វកិច្ចសកម្ម ដែលខ្លួនមានមុនពេលការឈ្លានពាន៕

ប្រភព៖ CNN, ថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤

អត្ថបទពាក់ព័ន្ធ

Back to top button