(ព័ត័មានបឋម) នៅរសៀលថ្ងៃសុក្រ ៩កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃសុក្រ ទី១៩ ខែមករា ឆ្នាំ២០២៤ មានអគ្គីភ័យមួយបានកើតឡើងនៅតាមបណ្តោយផ្លូវ៩២ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ បណ្តាលឱ្យស្ត្រីវ័យ៨០ឆ្នាំជាងម្នាក់បានរងរបួសរហូតដល់ស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធមជាទីបំផុត។
មូលហេតុនេះនៃអគ្គីភ័យនេះគឺ បណ្តាលមកពីផ្ទុះចង្ក្រានហ្គាសធ្វើម្ហូប បណ្តាលឱ្យចេញជាអណ្តាតភ្លើង ហើយក៏បានបន្តឆាបឆេះអីវ៉ាន់ចាប់ហួយតែម្តង។ អគ្គីភ័យនេះ មិនបានរីករាយដាលដល់ផ្ទះប្រជារដ្ឋផ្សេងនោះឡើយ។ ចំណែកឯទំហំនៃការខូចខាត ដែលបានបង្កឡើងដោយអគ្គីភ័យនេះ គឺនៅមិនទាន់បានដឹងនៅឡើយទេ៕ ពេលនេះក្រុមជួយសង្រោះផ្នែកពន្លត់អគ្គីភ័យ គ្រប់គ្រងអគ្គីភ័យនេះ បានមួយរយភាគរយហើយ៕