សន្តិសុខសង្គម

ផ្ទុះឆេះត្រង់ស្វូអគ្គិសនី(ឯកជន) រួចរាលដាលមកឆេះតូបលក់ដូរមួយកន្លែង

ក្រុងព្រះសីហនុ៖ ហេតុការណ៍កើតឡើងវេលាម៉ោងជាង១១ថ្ងៃត្រង់ ថ្ងៃ២១កក្កដា២០២៤ នៅតាមបណ្តោយផ្លូវអូរឈើទាលក្រុងព្រះសីហនុ បណ្តាលឲ្យខូចខាតត្រង់ស្វូភ្លើងមួយគ្រឿង ខូចខាតតូបលក់ដូរមួយកន្លែងនិងសម្ភារៈទាំងស្រុង មានដូចជាម៉ូតូជាដើម ក្នុងនោះស្ត្រីម្នាក់ដែលនៅក្នុងតូបលក់ដូរនោះរ ងរបួសជើង ប៉ុន្តែមិនធ្ងន់ធ្ងរទេ។

សមត្ថកិច្ចចំរុះ មាននគរបាលកងរាជអាវុធហត្ថនិងផ្នែកពាក់ពន្ធ័បានអន្តរាគមន៍ជួយពន្លត់អគ្គិភយ័ ដែលតាមរបាយការណ៍បឋម(មិនទាន់ផ្លូវការ) ពីសាក្សីនៅកន្លែងកើតហេតុប្រាប់ថា បណ្តាលមកពីផ្ទុះឆេះត្រង់ស្វូអគ្គិសនី(ឯកជន)រួចរាលដាលមកឆេះតូបលក់ដូរមួយកន្លែងខាងក្រោមនោះ។

ប្រភពព័ត៌មានបានបញ្ជាក់ថា ទោះជាយ៉ាងនេះក្តី ករណីនេះអាជ្ញាធរនិងសមត្ថកិច្ចជំនាញពាក់ពន្ធ័ នឹងស្រាវបន្ថែមតាមនិតិវិធី រកពីមូលហេតុពិតប្រាកដ ដែលនាំឲ្យមានអគ្គិភយ័នេះ៕

អត្ថបទពាក់ព័ន្ធ

Back to top button