ព័ត៌មានជាតិ

ផ្ទុះធុងហ្គាសឆេះតូបលក់ដូរនិងផ្ទះពលរដ្ឋអស់ជាច្រើនខ្នងរួមទាំងរបួសអ្នកជួយពន្លត់ច្រើននាក់ 

ខេត្តព្រះវិហារ ៖ មាន ករណី អគ្គិភ័យ បាន កើតឡើង ដោយសារ ផ្ទុះ ធុង ហ្គា ស បង្ក ជា អគ្គិភ័យ បណ្ដាល ឱ្យ ឆាបឆេះ តូប លក់ដូរ និង ផ្ទះ ប្រជាពលរដ្ឋ ជា ច្រើន ខ្នង ។

ហេតុ ការ ណ៍ខាងលើនេះបានបង្កការភ្ញាក់ផ្អើល កើតឡើង កាលពី វេលា ម៉ោង ២និង៣០ នាទីរសៀលថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២៤ ស្ថិត ក្នុងភូមិ ស្អាង ឃុំ ស្អាង ស្រុក ជ័យសែន ខេត្តព្រះវិហារ ។

សមត្ថកិច្ច បាន ឲ្យ ដឹង ថា អគ្គិភ័យ នេះ បាន ឆាបឆេះ ផ្ទះ បងប្អូន ប្រជាពលរដ្ឋ អស់ ចំនួន ២ ខ្នង ខូច ខាត អស់ទាំង ស្រុង និង ៣ ខ្នង ទៀត ខូចខាត អស់ ប្រហែល ៤០ ភាគរយ ករណី ខាងលើ នេះ បណ្ដាល មក ពី ផ្ទុះ ធុង ហ្គា ស ។

សមត្ថកិច្ច បន្ត ថា ម្ចាស់ផ្ទះ ខាងលើ មាន ឈ្មោះ រិ ន សំបូរ អាយុ ៤០ ឆ្នាំ ជា អ្នកលក់ និង ដូរហ្គា ស ( ធុង ហ្គា ស មាន សភាព ចាស់ មាន ច្រែះ ស្រប ពេល អាកាសធាតុ ឡើង ៤២ អង្សា ) អគ្គិភ័យ បង្ក ឡើង ផ្តើម ចេញពី ផ្ទះ នោះ ទៅ ។

ជន រង គ្រោះ របួស សើ ស្បែក ៥ នាក់ ដោយសារ ការ ចូលរួម ជួយ ពន្លត់ ផង ។

ករណី នេះ សមត្ថកិច្ច កំពុង ស្រាវជ្រាវ បន្ត ទៀត ។

ក្នុង ហេតុការណ៍ នោះ ដែរ មាន កងកម្លាំង អធិការដ្ឋាន នគរបាល ស្រុក ជ័យ សែន អធិការដ្ឋាន នគរបាល ស្រុក ឆែប ដោយ ប្រើប្រាស់ ទឹក អស់ ចំនួន ១០ រថយន្ត ទើបភ្លើង បាន រលត់ ដោយជោគជ័យ នៅ វេលា ម៉ោង ៤និង២០ នាទីរសៀលថ្ងៃដដែល ៕

អត្ថបទពាក់ព័ន្ធ

Back to top button