ព័ត៌មានជាតិ

ភ័យគេដេញវាយពេក ជិះម៉ូតូជ្រុលទៅបុកម៉ូតូ១គ្រឿងទៀត បណ្តាលឱ្យស្លាប់១ និងរងរបួសធ្ងន់ស្រាលជាច្រើននាក់នៅស្តុបក្តាន់ពីរ

(ព័ត៌មានបឋម)៖ នៅព្រឹកទាបភ្លឺថ្ងៃអាទិត្យ ១១កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃអាទិត្យ ទី២១ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង៣  មានគ្រោះថ្នាកចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូ និងម៉ូតូ បណ្តាលឱ្យមនុស្សចំនួន១នាក់បានស្លាប់ និងរបួសធ្ងន២នាក់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅផ្លូវសហព័ន្ធរុស្ស៊ី ស្តុបក្ដាន់ពីរ  សង្កាត់មនោរម្យ  ខណ្ឌ៧មករា  រាជធានីភ្នំពេញ ចំពោះប្ដីប្រពន្ធរងរបួសធ្ងន់២នាក់ ត្រូវបានបញ្ជូនទៅសង្រ្គោះបន្ទាន់ភ្លាមៗ  រីឯជនបង្កហេតុនាំគ្នាជិះរត់គេចខ្លួនបាត់ស្រមោលអស់។

មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍នេះ គឺបណ្តាលមកពីយុវជនដែលមានគ្នា២នាក់បានជិះម៉ូតូគេចពីមនុស្សមួយក្រុមជិះម៉ូតូប្រហែលជិត៣០គ្រឿងដេញវាយតាមផ្លូវ  ហើយភ័យពេកក៏បានជ្រុលទៅបុកម៉ូតូ១គ្រឿងទៀតជិះគ្នា២នាក់ប្ដីប្រពន្ធតែម្តង៕

អត្ថបទពាក់ព័ន្ធ

Back to top button