ព័ត៌មានអន្តរជាតិ

មនុស្សចំនួន២​២​នាក់បានស្លាប់​ក្នុង​ឧបទ្ទវហេតុ ​ធ្លាក់​យន្តហោះ​នៅក្នុងប្រទេស​ម៉ា​ឡា​វី

អាជ្ញាធរក្នុងតំបន់ បាននិយាយកាលពីថ្ងៃពុធថា មនុស្សចំនួន២នាក់ ត្រូវបានបញ្ជាក់ថា បានស្លាប់ បន្ទាប់ពីយន្តហោះខ្នាតតូចចំនួន១គ្រឿង បានធ្លាក់ចូលទៅក្នុងបឹង Lake Malawi កាលពីថ្ងៃអង្គារ។

យោងតាម លោក Wongani Mkandawire អ្នកនាំពាក្យស្រុក បានឱ្យដឹងថា យន្តហោះដែលដឹកសមាជិកនាវិកម្នាក់ និង អ្នកដំណើរពីចំនួន២នាក់ផ្សេងទៀត បានធ្លាក់នៅក្នុងស្រុក Nkhotakota ចម្ងាយប្រហែល២០០គីឡូម៉ែត្រ ភាគឦសាន នៃរដ្ឋធានី លីឡុងវេ (Lilongwe)។

លោក Mkandawire បាននិយាយថា អ្នកបើកយន្តហោះហ្ស៊ីមបាវេ អាយុ៥០ឆ្នាំ និង អ្នករួមដំណើរជនជាតិហូឡង់ម្នាក់ទៀត អាយុ២៩ឆ្នាំ ត្រូវបានបញ្ជាក់ថា បានស្លាប់។ អ្នកនៅរស់រានមានជីវិតតែម្នាក់គត់គឺ ស្ត្រីជនជាតិហូឡង់ អាយុ ២២ឆ្នាំ ឈ្មោះ Charlotte Lemstra ត្រូវបានជួយសង្គ្រោះដោយអ្នកនេសាទក្នុងតំបន់ ហើយបច្ចុប្បន្ន កំពុងស្ថិតក្នុងស្ថានភាពមានស្ថេរភាពនៅមន្ទីរពេទ្យស្រុក Nkhotakota។

អ្នកនាំពាក្យស្រុកបានឱ្យដឹងបន្ថែមទៀតថា ព័ត៌មានពីអ្នកនៅរស់រានមានជីវិតបង្ហាញថា “អ្នកបើកយន្តហោះ បាត់បង់ស្មារតីនៅកណ្តាលអាកាស” ក្នុងអំឡុងពេលហោះហើរពី ទីក្រុង Nkhotakota ទៅ ទីក្រុង Liwonde ដែលជាទីក្រុង ប្រហែល២៣៥គីឡូម៉ែត្រ ភាគខាងត្បូង នៃរដ្ឋធានីលីឡុងវេ៕ ប្រភព៖ ស៊ីនហួ, យប់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤

អត្ថបទពាក់ព័ន្ធ

Back to top button