ព័ត៌មានអន្តរជាតិ

មនុស្សជាង១០០នាក់ត្រូវបានស្លាប់ ដែលកំពុងរង់ចាំជំនួយនៅតំបន់ហ្គាហ្សា

អាជ្ញាធរសុខាភិបាលនៅតំបន់ហ្គាហ្សាបាននិយាយថា ទាហានអ៊ីស្រាអែលបានសម្លាប់ជនស៊ីវិលជាង១០០នាក់ ដែលកំពុងរង់ចាំជំនួយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។ ការសម្លាប់នេះកើតឡើងនៅពេលដែលចំនួនអ្នកស្លាប់ប៉ាឡេស្ទីនបានកើនឡើងលើសពី៣០,០០០នាក់ ចាប់តាំងពីខែតុលាមក។

មន្ត្រីអង្គការសហប្រជាជាតិបាននិយាយថា “ជីវិតអស់បណ្តើរៗចេញពីតំបន់ហ្គាហ្សា” ក្នុងល្បឿនដ៏គួរឱ្យភ័យខ្លាច។ ពួកគេ​បាន​ឃើញ​ឧទាហរណ៍​មួយ​ទៀត​នៃ​រឿង​នោះ​ នៅ​ពេល​ដែល​ជន​ស៊ីវិល​បាន​ប្រមូល​ផ្តុំ​គ្នា​ជុំវិញ​រថយន្ត​ជំនួយ​ ដែល​ផ្តល់​អាហារ​ និង ​ទឹក។ មន្ត្រីក្នុងតំបន់បាននិយាយថា ទាហានអ៊ីស្រាអែលបានបើកការបាញ់ប្រហារ ដោយសម្លាប់មនុស្ស១១២នាក់ និង របួស៧៦០នាក់។ មេដឹកនាំក្រុមហាម៉ាស់ពិពណ៌នាថា វាជាការសម្លាប់រង្គាលមួយ។

អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីស្រាអែល លោក Avi Hyman បានហៅអ្វីដែលបានកើតឡើងថា ជា “សោកនាដកម្ម” ប៉ុន្តែបានអះអាងថា អ្នកបើកបររថយន្តដឹកទំនិញ គឺជាអ្នកទទួលខុសត្រូវ។

លោក Hyman បាននិយាយថា “រថយន្តដឹកទំនិញបានកំន្ទិច។ ហើយមនុស្សដែលបើកឡានដឹកទំនិញ គឺជាជនស៊ីវិលអ្នកស្រុកតំបន់ហ្គាហ្សា បានបើកចូលទៅក្នុងហ្វូងមនុស្ស” ។

មន្ត្រីអង្គការសហប្រជាជាតិបាននិយាយថា ពួកគេមិនដឹងថា មានអ្វីបានកើតឡើងនោះទេ ប៉ុន្តែគ្រោះថ្នាក់នេះ បង្ហាញពីភាពវឹកវរ ដែលពួកគេកំពុងធ្វើការ។ លោក Stephane Dujarric អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិបាននិយាយថា “មនុស្សទាំងនេះបានស្លាប់ដោយសារតែជំនួយមនុស្សធម៌ មិនត្រូវបានផ្តល់ឱ្យដោយសុវត្ថិភាព” ។

ក្រុមអ្នកចរចាបាននឹងកំពុងជំរុញឱ្យមានបទឈប់បាញ់មួយ មុនពេលចាប់ផ្តើមខែដ៏វិសុទ្ធរបស់មូស្លីមនៃថ្ងៃបុណ្យរ៉ាម៉ាដាន ដែលខិតជិតមកដល់ចុងសប្តាហ៍ក្រោយ។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ ប៉ៃឌិន បាន​និយាយ​ថា លោក​សង្ឃឹម​ថា​ នឹង​មាន​បទ​ឈប់​បាញ់​មួយនៅ​ថ្ងៃ​ចន្ទ។ ទោះយ៉ាងណាក៏ដោយ កាលពីថ្ងៃព្រហស្បតិ៍ម្សិលញនេះ លោកបានផ្លាស់ប្តូរនៅក្នុងសេចក្តីថ្លែងការណ៍នោះវិញ ដោយទទួលស្គាល់ថា គ្រោះថ្នាក់នេះនឹងធ្វើឱ្យមានភាពស្មុគស្មាញដល់ដំណើរការនៃកិច្ចចរចារស្វងរកន្តិភាព៕

ប្រភព៖ NHK, ថ្ងៃសុក្រ ទី០១ ខែមីនា ឆ្នាំ២០២៤

អត្ថបទពាក់ព័ន្ធ

Back to top button