ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើជំរំជនភៀសខ្លួននៅជាយក្រុង Nuseirat នៅកណ្តាលតំន់ ហ្គាហ្សា ស្ទ្រីប ពេញមួយយប់ បានសម្លាប់មនុស្សយ៉ាងហោចណាស់១៥នាក់ រួមទាំងទារកអាយុ៥ខែផងដែរ ខណៈដែលអាជ្ញាធរសុខាភិបាលនៅក្នុងទឹកដី ដែលត្រូវបានឡោមព័ទ្ធក្នុងតំបន់ បាននិយាយថា ចំនួនអ្នកស្លាប់ចាប់តាំងពីសង្គ្រាមចាប់ផ្តើមបានកើនឡើងលើសពី២៦,០០០នាក់។
ក្រសួងសុខាភិបាលនៃតំបន់ហ្គាហ្សាបាននិយាយកាលពីថ្ងៃសុក្រថា ចំនួនប្រជាជនប៉ាឡេស្ទីនដែលត្រូវបានសម្លាប់ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមបានចាប់ផ្តើម គឺមានចំនួនលើសពី២៦,០៨៣នាក់ និង៦៤,៤៨៧នាក់បានរងរបួស។ ក្រសួងសុខាភិបាលមិនបែងចែកឱ្យច្បាស់វាងយុទ្ធជន និងជនស៊ីវិលនៅក្នុងចំនួនអ្នកស្លាប់របស់ខ្លួននោះទេ ប៉ុន្តែបាននិយាយថាប្រហែលពីរភាគបីនៃអ្នកស្លាប់គឺជាស្ត្រី និងកុមារ។
ប្រភព៖ ថ្ងៃសុក្រ ទី២៦ ខែមករា ឆ្នាំ២០២៤