កីឡា

មុនប៉ះ Young Elephants ល្ងាចនេះ គ្រូព្រះខ័នរាជស្វាយរៀង ថា នឹងធ្វើអោយអស់ពីសមត្ថភាព ព្រោះមកប្រកួតនេះ តំណាងសម្រាប់ប្រទេសកម្ពុជា

លោក Pep Munoz គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង បានប្ដេជ្ញាធ្វើឲ្យបានល្អ ក្នុងការប្រកួតជាមួយ Young Elephants របស់ឡាវ នៅក្នុងការប្រកួតពានរង្វាន់ក្លឹបប្រចាំតំបន់អាស៊ាន (ASEAN Club Championship-Shopee Cup 2024/2025) នេះ  ព្រោះការប្រកួតល្ងាចនេះ មិនមែនទេក្លិបនោះទេ គឺតំណាងសម្រាប់ប្រទេសកម្ពុជាផងដែរ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានមុនការប្រកួត លោក Pep Munoz សញ្ជាតិអេស្ប៉ាញ បានគូសបញ្ជាក់ថា៖«នេះជាឆ្នាំដំបូងនៃការប្រកួតប្រជែង ហើយវាល្អ សម្រាប់ក្លឹបបាល់ទាត់ក្នុងតំបន់។ យើងមានមោទកភាពក្នុងការលេង សម្រាប់ការប្រកួតបែបអន្តរជាតិនេះ។ យើងជាក្រុម និងជាក្លឹបបាល់ទាត់មួយ ប៉ុន្តែយើងលេងតំណាងសម្រាប់ប្រទេសកម្ពុជាផងដែរ ដូច្នេះយើងនឹងធ្វើអោយអស់ពីសមត្ថភាព»។ 

សម្រាប់ការប្រកួតវគ្គ Play-Off ជើងទី២ ក្រុមទាំងពីរ នឹងត្រឡប់មកប្រកួតជើងទី២ នៅពហុកីឡដ្ឋានជាតិអូឡាំពិក នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ នៅលើទឹកដីកម្ពុជា។

គួរឱ្យដឹងផងដែរថា បើព្រះខ័នរាជស្វាយរៀងឆ្លងផុតវគ្គ Play-Off ជាមួយនឹង Young Elephants FC នោះព្រះខ័នរាជស្វាយរៀង នឹងឡើងទៅវគ្គ Group Stage ក្នុងពូល A មាន BG Pathum United FC របស់ថៃ , Terengganu FC របស់ម៉ាឡេស៊ី, PSM Makassar របស់ឥណ្ឌូនេស៊ី , Đông Á Thanh Hóa FC របស់វៀតណាម និង Play-off2 (Kasuka FC/Shan United FC)៕

អត្ថបទពាក់ព័ន្ធ

Back to top button