ព័ត៌មានអន្តរជាតិ

មេដឹកនាំនៃប្រទេស​លោកខាងលិច​ធ្វើ​ទស្សនកិច្ច​ទៅកាន់ប្រទេស​អ៊ុយក្រែន ​ដើម្បី​បង្ហាញ​សាមគ្គីភាព ខណៈដែល​សង្រ្គាមឈាន​ចូល​ដល់​ឆ្នាំ​ទី​បី

មេដឹកនាំនៃប្រទេសលោកខាងលិច រួមទាំង ប្រធាន​គណៈកម្មការ​អឺរ៉ុប ​លោក​ស្រី អ៊ុរស៊ូឡា វ៉ន ដឺ ឡេយិន និង លោក ចាស្ទីន ទ្រុយដូ នាយករដ្ឋមន្ត្រនៃប្រទេសកាណាដា បានទៅដល់ប្រទេសអ៊ុយក្រែន ដើម្បីបង្ហាញពីសាមគ្គីភាពជាមួយទីក្រុងគៀវ នៅពេលដែលសង្គ្រាមឈានចូលឆ្នាំទី៣ ជាមួយនឹសងប្រទេសរុស្ស៊ី។

​លោក​ស្រី វ៉ន ដឺ ឡេយិន, លោក ចាស្ទីន ទ្រុយដូ, នាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី Giorgia Meloni និង នាយករដ្ឋមន្ត្រីនៃប្រទេសបែលហ្ស៊ិក លោក Alexander De Croo បានមកដល់កាលពីថ្ងៃសៅរ៍តាមរថភ្លើងពេញមួយយប់ពីប្រទេសជិតខាងប៉ូឡូញ។

លោកស្រី Meloni ដែលប្រទេសរបស់លោកស្រី ធ្វើជាប្រធានជី៧នៅឆ្នាំនេះ គ្រោងនឹងរៀបចំសន្និសីទវីដេអូមួយនៅថ្ងៃសៅរ៍នេះ រវាងមេដឹកនាំមកពីក្រុមសេដ្ឋកិច្ចធំៗ និង ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី ជាមួយនឹងទណ្ឌកម្មថ្មីប្រឆាំងនឹងប្រទសរុស្ស៊ី និង ការទិញអាវុធរួមគ្នាសម្រាប់ប្រទែសអ៊ុយក្រែន ក្នុងចំណោមប្រធានបទ ដែលទំនងជាការពិភាក្សា។

ដំណើរ​ទស្សនកិច្ច​របស់​មេដឹកនាំ​នៃប្រទេសលោក​ខាង​លិច​នេះ ធ្វើ​ឡើង​នៅ​ពេលដែលប្រទេស​អ៊ុយក្រែន​ប្រារព្ធ​ខួប​លើក​ទី​២នៃ​ការ​ឈ្លានពាន​របស់ទី​ក្រុង​ម៉ូស្គូ៕

ប្រភព៖ AL JAZEERA, ថ្ងៃសៅរ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ 

អត្ថបទពាក់ព័ន្ធ

Back to top button