កាលព្រឹកថ្ងៃសៅរ៍ម្សិលមិញនេះ មានជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ចំនួន២៨នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែលនៅទីក្រុង Rafah តែប៉ុន្មានម៉ោងបន្ទាប់ពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក ប៊េនចាមីន ណេតាន់យ៉ាហ៊ូ បាននិយាយថា លោកបានស្នើសុំឱ្យយោធារៀបចំផែនការសម្រាប់ការជម្លៀសប្រជាជនរាប់សែននាក់ចេញពីទីក្រុង ហ្គាហ្សា ភាគខាងត្បូង មុនពេលទាហ៊ានអ៊ីស្រាអែលចូលមកដល់។
យោធាស៊ីរីបាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែល ក៏បានកំណត់គោលដៅជាយក្រុងនៃរដ្ឋធានីដាម៉ាស់របស់ប្រទេសស៊ីរី កាលពីព្រឹកថ្ងៃសៅរ៍ផងដែរ៕
ប្រភព៖ FRANCE 24, ថ្ងៃសៅរ៍ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៤