ប្រទេសអ៊ីស្រាអែលកាលពីថ្ងៃសុក្រ បានធ្វើការវាយប្រហារតាមផ្លូវអាកាសទៅលើព្រំដែនទីក្រុង Rafah ភាគខាងត្បូងនៃតំបន់ហ្គាហ្សា ដែលប្រជាជនប៉ាឡេស្ទីនជាង១លាននាក់ ត្រូវបានផ្លាស់ទីលំនៅកំពុងជ្រកកោន។
ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាសបាននិយាយថា យ៉ាងហោចណាស់មនុស្ស៨នាក់ ត្រូវបានសម្លាប់។ ការវាយប្រហារតាមផ្លូវអាកាសនេះ កើតមានឡើងបន្ទាប់ពីអ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា ប្រតិបត្តិការជើងគោករបស់អ៊ីស្រាអែលនៅក្នុងទីក្រុង ដែលមានមនុស្សរស់នៅច្រើនណែនណាន់តាន់តាប់ អាចក្លាយទៅជា “គ្រោះមហន្តរាយ”៕
ប្រភព៖ FRANCE 24, ថ្ងៃសុក្រ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២៤