ព័ត៌មានជាតិ

រកឃើញជំងឺផ្តាសាយបក្សីប្រភេទ (H5N1) លើកុមារាអាយុ៣ឆាំ្ន

យោងតាមរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី២៦ មករា ឆ្នាំ២០២៤ បានបញ្ជាក់ថា រកឃើញករណីជំងឺផ្តាសាយបក្សី ចំនួន ០១ទៀត កើតលើក្មេងប្រុសអាយុ៣ឆ្នាំ ដែលជា ផ្តាសាយបក្សី ប្រភេទហាស់៥ អ៊ុន១ (H5N1) បញ្ជាក់ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ដែលកុមារានេះ មានទីលំនៅក្នុងភូមិតាប្រុយ ឃុំព្រែកពោន ស្រុកកំពង់ត្របែក ខេត្ត ព្រៃវែង។ បច្ចុប្បន្ន អ្នកជំងឺទទួលបានការថែទាំយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ។ តាមការ សាកសួរបង្ហាញថា ប្រហែល១០ថ្ងៃមុន មានមាន់ទាស្លាប់នៅក្នុងភូមិ និងនៅជុំវិញផ្ទះអ្នកជំងឺ៕ 

អត្ថបទពាក់ព័ន្ធ

Back to top button