កីឡា

រកឃើញអស់ហើយ ក្រុមដែលត្រូវប៉ះគ្នាវគ្គ ៨ ក្រុមចុងក្រោយ EURO 2024

ការប្រកួតពានរង្វាន់ EURO 2024 បានបញ្ចប់វគ្គ១៦ក្រុមចុងក្រោយហើយ កាលពីយប់មិញនេះ ដោយបានរកឃើញក្រុមខ្លាំងទាំង៨ ដែលនឹងត្រូវប៉ះគ្នា នៅវគ្គ៨ក្រុមចុងក្រោយ។

ក្រុមខ្លាំងទាំង៨ នោះរួមមាន៖ ក្រុមឥន្រ្ទីដែកអាល្លឺម៉ង់, ក្រុមស្វីស, ក្រុមតោកំណាចអង់គ្លេស, ក្រុមគោជល់អេស្ប៉ាញ, ក្រុមមាន់គោកបារាំង, ក្រុមបញ្ចខែលព័រទុយហ្គាល់, ក្រុមទឹកក្រូចហូឡង់ និងក្រុម​ទួរគី​ ។​ 

កាលវិភាគក្រុមដែលត្រូវប៉ះគ្នាវគ្គ៨ក្រុមចុងក្រោយ៖

-អាល្លឺម៉ង់ Vs អេស្ប៉ាញ ប្រកួតនៅម៉ោង ១១យប់ ថ្ងៃទី៥ ខែកក្កដា 

-ព័រទុយហ្គាល់ Vs បារាំង ប្រកួតនៅម៉ោង ២រំលងអាធ្រាត្រឈានចូលថ្ងៃទី៦ ខែកក្កដា

-អង់គ្លេស Vs ស្វីស ប្រកួតនៅម៉ោង ១១យប់ថ្ងៃទី៦ ខែកក្កដា

-ហូឡង់ Vs​ ទួរគី  ប្រកួតនៅម៉ោង ២រំលងអាធ្រាត្រឈានចូលថ្ងៃទី៧ ខែកក្កដា។​  

គួរបញ្ជាក់ថា ក្រុមដែលលើកពានរង្វាន់នេះច្រើនជាងគេ គឺក្រុមជម្រើសជាតិអាល្លឺម៉ង់ និងអេស្ប៉ាញ ដោយឈ្នះម្នាក់ ៣ដង ខណៈ អ៊ីតាលី និងបារាំង ឈ្នះម្នាក់ ២ដង។ ក្នុងឆ្នាំនេះ ក្រុមជម្រើសជាតិ អុីតាលី ជាក្រុមការពារតំណែងជើងឯក ប៉ុន្តែបានហាលអាវត្រឹមវគ្គ១៦ក្រុមចុងក្រោយ៕

អត្ថបទពាក់ព័ន្ធ

Back to top button